កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចេញបេសកកម្មបំពេញភារកិច្ច​ អនុវត្តតាមផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូននាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ទី​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា៖ ដោយ​គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចេញបេសកកម្មប្រតិបត្តិការ បំពេញភារកិច្ចតាមគោលដៅ ដោយអនុវត្តតាមផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូននាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន០១គ្រឿង។

ប្រភពដដែល​ បន្តថា​ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន០១គ្រឿងនេះមានឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន មាននាវឹកចំនួន១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ដែលចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១) មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ថា​ នាវា​ចម្បាំង​មួយ​នេះ​ បាននាំយកនូវជាមួយសម្ភារការពារខ្លួន (PPE) សម្ភារវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួន ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព សន្តិសុខស្រ្តី អូស្រ្តាលីនិងកងយោធពលខេមរភូមិន្ទ តាមរយៈសិក្ខាសិលាអនឡាញផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print