រថយន្តបែនបើកកៀរម៉ូតូដួលហើយកិនក្មេងប្រុសម្នាក់ស្លាប់​យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ដឹកកូនប្រុស២នាក់មកពីលេងស្រុកកំណេីតបំណងត្រឡប់ទៅផ្ទះវិញស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីបើកកៀរបណ្តាលឱ្យដួលខ្ទាតកូនម្នាក់ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយរថយន្តបង្កព្យាយា​មបេីករត់បានចម្ងាយប្រហែល១គីឡូម៉ែត្រត្រូវសមត្ថកិច្ចឃាត់បាន។
កុមារារងគ្រោះដែលស្លាប់ឈ្មោះស៊ុន​ ចានី​ អាយុ៩ឆ្នាំ​ មានម្តាយឈ្មោះយ៉ាដា​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។
ចំណែកតៃកុងរថយន្តបង្កហេតុឈ្មោះ ម៉ោ​ ថេរ៉ា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិ​ត្រពាំងធ្លក​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​។
តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HG-1765 ដឹកកូនប្រុស២នាក់​ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ​ ក្នុងបំណងត្រឡប់ទៅផ្ទះវិញនៅសង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ3F -3727 ធ្វេីដំណេីរមកពីក្រោយហេីយកៀរម៉ូតូរបស់គាត់បណ្តាលឱ្យដួលខ្ទាតកូនប្រុសម្នាក់ដែលអង្គុយខាងក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង​ ។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កហេតុបានព្យាយាមបេីករត់រហូតទៅដល់ភ្លើងស្តុបកប់ស្រូវត្រូវបានសមត្ថកិច្ចឃាត់បានតែម្តងនិងឃាត់ខ្លួនតៃកុងរថយន្តយកទៅឃុំខ្លួនបណ្តោះអាសន្ន។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះរួមទាំងម្ចាស់រថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print