បុរសម្នាក់ដែលបើកឡានបុកមនុស្យស្លាប់៣នាក់ របួស៣នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ បេីកបរដោយធ្វេសប្រហែស​ ខ្ជីខ្ជា​ និងបេីកបរក្នុងស្ថានភាពស្រវឹង​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង របស់ជនត្រូវចោទ ដែលជាតៃកុងរថយន្តបង្កជាគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្នុងខណ្ឌពោធិ៍សែន
ជ័យ។

ជនត្រូវចោទ មានឈ្មោះ ពិត ហៃ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករកសុីនៅខេត្តកោះកុង។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានី បានបើកកាស៊ើបសួរលើជនត្រូវចោទ ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ តំណាងអយ្យការបានចោទប្រកាន់លើជនត្រូវចោទ ពីបទបេីកបរបរដោយធ្វេសប្រហែស​ ខ្ជីខ្ជា​រ​ បេីកបរក្នុងស្ថានភាពស្រវឹង​ បណ្តាលឲ្យរបួស​ និងស្លាប់អ្នកដទៃ​ច្រេីននាក់​ តាមបញ្ញត្តិមាត្រា​ ៨៣​ កថា​ខណ្ឌ​ទី២​ ចំណុច​ ខ​-គ​ និងមាត្រា​ ៨៥​ កថា​ខណ្ឌ​ ទី២​ ចំណុច​ ខ​-គ​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួររំលឹកថា កាលពី យប់ថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយមុនកើតហេតុគេបានឃើញបុរសមុនាក់រួមដំណើរនឹងបុរស ម្នាក់ទៀតបើករថយន្ដមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះម៉ូតូមួយគ្រឿង រងការខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ឡើងទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ស្របមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកទៅខាងស្ដាំដៃ ឡើងលើចិញ្ចើមផ្លូវ បុករះម៉ូតូ រទេះលក់សាច់គោអាំង និង សំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួល និង បែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ។ ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់៣នាក់ នៅកន្លែងកើតហេតុភ្លាមៗ រីឯមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ចំណែកតៃកុងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួចរៀបចំសុំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានតំណាងអយ្យការ ប្រគល់បន្តទៅឲ្យ ចៅក្រមស៊ើបសួរតាមនីតិវិធីច្បាប់៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print