នាយឧត្តមសេនីយ៍ឥតសារ៉ាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការ ពារជំងឺឆ្លងកូវីដ១៩ ក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នឹងជាអនុប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករងអគ្គនាយកដ្ឋានយោធធាក់សេវា នាយកនាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារផលិតប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ព្រមទាំង អស់លោក ជាប្រធាន អនុប្រធានក្រុមការងារចាក់វ៉ាក់សាំង ពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចុះទៅពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងដុសទី៣ (ដុសជំរុញ) ជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ.ចាក់អង្រែក្រោមសង្កាត់បឹងទំពន់ទី១.ទី២ ខណ្ឌមាន ជ័យ.នឹងរោងចក្រផលិតស្បែកជើងហ្វ័រ ត្រេសអ៉ីនធឺរណេសឺណល ក្នុងខណ្ឌ ដង្កោ.រោងចក្រ ថប សាមមីត ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលគិតមក ដល់ថ្ងៃនេះមានរយៈពេល៨ ថ្ងៃហើយ ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យកងទ័ព ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលនោះ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បានបញ្ជាក់ថា​៖ យុទ្ធនាការ​ជាតិ​ ចាក់​វ៉ាក់​សាំង​ដុសទី៣ (ដុស​ជម្រុញ) ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ដែលឧឧឹក្រុមគ្រូពេទ្យកងទ័ពទទួលខុសត្រូវចាក់មាន​ចំនួន ៦ខណ្ឌ៖ គឺខណ្ឌកំបូល, ​ដង្កោ, ​មានជ័យ, ​ពោធិ៍​សែន​ជ័យ​, ទួល​គោក​,​ ឬស្សី​កែវ​ និង​បណ្តា​រោង​ចក្រ​ក្នុង​ខណ្ឌ​ទាំ​ង​៦​ ​ដែល​មាន​ប្រជាពលរដ្ឋ សរុប​ ១​លាន ​២​ម៉ឺន ​៦ពា​ន់​ ១២៧​នាក់ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកបង្ហាញពីខិតខំប្រឹងប្រែងធ្វើសកម្មភាពរបស់ក្រុមការងារចាក់វ៉ាក់សាំងទៀតថា «ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់សម្តេចតេជោ ក៏ដូចជាការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បងប្អូនក្រុមគ្រូពេទ្យកងកម្លាំងយើង គាត់ប្រឹង ប្រែងខ្លាំងណាស់ ។ ក្រុមគ្រូពេទ្យកងទ័ពយើងបានបំរើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយមិនមានពេល សម្រាកនោះឡើយ ចាក់ចប់ដូសទី១ ដូសទី២ ចប់ភ្លាមៗ យើងបន្តចាក់ដូសទី ៣ (ដូសជំរុញ) ឱ្យបានរហ័ស ដើម្បីវ៉ាក់សាំងជ្រាបចូលខ្លួនប្រជាពលរដ្ឋ ជួយការពារមេរោគឆ្លងកូវីដ១៩ ដែលកំពុងតែរាតត្បាតខ្លាំងក្នុងសង្គមយើង ។

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងដុសទី ៣ (ដុសជំរុញ) រួចរាល់ បានបង្ហាញក្តីរីករាយក្រោយទទួលបានការចាក់វ៉ាក់សាំង ដុសជំរុញនេះ ។ ពួកគាត់ បានចាត់ទុក វ៉ាក់សាំងជាឱសថដ៏មានគុណតម្លៃបំផុតសម្រាប់ជួយដល់សុខមាលភាពរបស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាស់ ថ្មី ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងសកលលោកយើងនេះ ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ ទោះបីរវល់អ្វីក៏ ដោយត្រូវតែឆ្លៀតពេលទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីទទួលបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមថា: សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋ ដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មករយៈពេលយ៉ាងតិចបំផុត៤ ទៅ ៦ខែ ។ ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១គឺបណ្ណចាក់វ៉ាក់សាំង បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី ១ និងទី២ ។ ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់ សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print