ម៉ូតូពីរគ្រឿងបុកបញ្ច្រាសគ្នា រងរបួសធ្ងន់ស្រាល២នាក់ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: បុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកមិនប្រកាន់ស្ដាំបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង ៤និង៣៨ នាទីរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ លើផ្លូវបេតុង ស្ថិតក្នុងភូមិ រូបគោ សង្កាត់ព្រៃឆ្លាក់​ ក្រុងស្វាយរៀង ។

នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា

អ្អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ផាក នៅ  អាយុ ២៥ មុខរបរ កម្មករ​សំណង់ រស់ក្នុងក្រុងស្វាយរៀងជិះម៉ូតូម៉ាក ហុងដាសេ​ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១O ៣៨២៣ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះ ​​ឈ្មោះ ឌឺ សុសក្តា  អាយុ ២១ ឆ្នាំ មុខរបរ កម្មករ​លើកអីវ៉ាន់ រស់នៅភូមិ ទទា សង្កាត់​ ចេក ក្រុង​ ស្វាយរៀង​ ខេត្ត ស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ​១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១O ៣៨២៣ក្នុងទិសដៅ ​ពីជើងទៅត្បូងមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងម៉ាក EXCITER ពណ៌ខៀវ​ ពាក់ផ្លាកលេខ ភ្នំពេញ​១BQ ៦៣៥៧ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចដឹកអ្នករងរបួសមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។​

ចំណែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ ដោយ យ៉ែម សូថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print