ភ្នំពេញ៖ នៅព្រឹកទី០៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នៅវិមានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភា បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៥ រួមមាន៖
១- ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។
២- របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា តាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។
៣- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។
៤- ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព៕
ដោយ៖ សុខ ខេមរា
...