ជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនតាមដីកាពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកប្រា នៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៦៤ ជ.ព.ស(ត) ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយលោក ជួន សុរាសី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពីលោក ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ សុខ ការីម ហៅយ៉ាត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមក ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តស្វែងរកជំងឺ COVID-19 គឺអវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖  ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print