វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត ៦៥លានដូស

ចែករំលែក៖

វៀតណាមបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីជួយឲ្យជីវភាពរស់នៅរបស់ពលរដ្ឋល្អដូចដើមវិញ។

នៅក្នុងថ្ងៃទី១៨ខែតុលា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅជាង១,៥២លានដូស ។ ដូច្នេះសរុបចំនួនវ៉ាក់សាំងដែលវៀតណាមបានចាក់ជូនពលរដ្ឋមានជាង៦៤,៩៩លានដូសហើយ។ ក្នុងនោះអ្នកចាក់បានដូសទីមួយចំនួន ជាង៤៦,៤លានដូសនិងគ្រប់ចំនួនពីរដូសមានជាង ១៨,៤លានដូស។
ដោយការចាក់វ៉ាក់សាំងបានច្រើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមក៏បានថយចុះនៅសល់ប្រមាណតែជាង ៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,០៣៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩០៧នាក់។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៧៥នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧០,២៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៤,៨៤៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៣៤៤នាក់៕ដោយ៖សាធី

...

រូបថត៖TTXVN.VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print