WHO មានគម្រោងទិញថ្នាំព្យាបាលកូវីដ-១៩ ចែកចាយដល់ប្រទេសក្រីក្រ

ចែករំលែក៖

កម្មវិធីរបស់អង្គការសុខភាពពិភពលោក បានឡើងគម្រោងទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទគ្រាប់លេបសម្រាប់អ្នកជំងឺស្រាល។ ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ប្រភេទ Molnupiravir ផលិតដោយក្រុមហ៊ុន Merck គឺជាប្រភេទថ្នាំដែលត្រូវអនុម័តដោយអង្គការWHO ហើយអង្គការនេះទិញយកដើម្បីចែកចាយដល់ប្រទេសក្រីក្រ ចៀសវាងដើរផ្លូវចាស់ដូចវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលប្រទេសអ្នកមានប្រមូលទិញអស់។
កម្មវិធីរបស់WHO មានឈ្មោះថា បង្កើនល្បឿនចូលកៀកឧបករណ៍ប្រឆាំងកូវីដ-១៩ (ACT-A) មានគម្រោងចែកចាយឧបករណ៍ធ្វើតេស្តកូវីដ-១៩ ចំនួន១ពាន់លានគ្រឿង ដល់១៩ប្រទេសក្រីក្រ និងទិញថ្នាំព្យាបាល១២០លានដូសសម្រាប់អ្នកជំងឺទូទាំងពិភពលោក ក្នុងរយៈពេល១២ខែខាងមុខ។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបញ្ជាក់ថា តាមឯកសារដែលប្រកាសនៅថ្ងៃទី១៣ ខែតុលា គ្រាន់តែជាសេចក្តីព្រាងដើម្បីប្រឹក្សាគ្នាតែប៉ុណ្ណោះ ដូច្នេះWHOនឹងមិនវិភាគអ្វីច្រើនមុនពេលអនុម័តនោះឡើយ។ ឯកសារទាំងអស់នឹងផ្ញើទៅកាន់ប្រមុខដឹកនាំពិភពលោកដែលចូលរួមនៅក្នុងកិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅទីក្រុងរ៉ូមប្រទេសអុីតាលីនាចុងខែតុលានេះ។
ACT-A ស្នើដល់G20ផ្តល់ជំនួយជាទឹកប្រាក់ ២២,៨ពាន់លានដុល្លារចាប់ពីពេលនេះដល់ខែកញ្ញាឆ្នាំ២០២២ ដើម្បីទិញនិងចែកចាយថ្នាំដល់ប្រទេសក្រីក្រជុំវិញពិភពលោកយកឈ្នះកូវីដ-១៩ ។ មកទល់ពេលនេះក្រុមប្រទេសផ្តល់ជំនួយបានប្រកាសផ្តល់ជំនួយគិតជាទឹកប្រាក់មានជាង១៨,៥ពាន់លានដុល្លារហើយ ។
WHO នឹងទិញថ្នាំក្នុងតម្លៃតែ១០ដុល្លារប៉ុណ្ណោះក្នុងមួយដូសសម្រាប់ថ្នាំព្យាបាលកូវីដ-១៩ កម្រិតស្រាលនិងមធ្យម ។ នៅពេលនេះACT-A កំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Merck ដើម្បីទិញថ្នាំនោះ។
កន្លងមកមានប្រទេសជាច្រើនក្នុងនោះមានប្រទេសតំបន់អាស៊ីបានបញ្ជាទិញថ្នាំលេបព្យាបាលកូវីដ-១៩ ដោយខ្លាចយឺតយ៉ាវដូចជាការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទើបធ្វើឲ្យតំបន់អាស៊ីដើរយឺតជាងអឺរ៉ុបមួយជំហាន៕ ដោយ៖សាធី


ថ្នាំគ្រាប់របស់ Merck សម្រាប់អ្នកជំងឺកូវីដ ១៩ ស្រាលនិងមធ្យម។ ប្រភពរូប៖tienphong.vn


រូបភាព៖thanhnien.vn

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print