អបអរសាទរ! កីឡាករ សារ៉េត គ្រីយ៉ា ជាសះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩, សូម​ជូន​ពរ​កី​ឡា​ករ​ជម្រើស​ជាតិ​កម្ពុជា ៥​នាក់​ទៀត ធ្វើ​តេស្ដ PCR អវិជ្ជ​មាន​ទាំង​អស់​គ្នា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពី ( Cambodia SEA GAMES 2023) ជាមួយទឹសស្លោកពាក្យ យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, កីឡាករជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩ ហើយ ក្រោយសម្រាកព្យាបាល ១០ថ្ងៃ នៅ​ប្រ​ទេស​បារ៉ែន ។ រីឯកីឡាករ ៥នាក់ទៀត រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី នឹងធ្វើតេស្ដ PCR តាមក្រោយ។

តាមការបញ្ជាក់របស់សាមីខ្លួន សារ៉េត គ្រីយ៉ា បាន​ធ្វើ​តេស្ដ PCR កាល​ពី​ម្សិល​មិញ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​នៅ​ថ្ងៃនេះ ។ បន្ទាប់​មក​គេ​ក៏​ទទួល​បាន​ការ​អនុ​ញ្ញាត​ឲ្យ​ចេញ​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​ខា​ងក្រៅ ។ គ្រីយ៉ា បន្ដថា ការធ្វើ​តេស្ដ​មុន​គេនេះ ព្រោះ​ខ្លួនរកឃើញវិជ្ជមានមុន តាំង​ពី​មុន​ការ​ប្រ​កួត​ជើង​ទី១ ជាមួយកោះហ្គាំ មកម្ល៉េះ។ 

ចំណែកកីឡាករ ៥នាក់ទៀត នឹងធ្វើតេស្ដ PCR ជា​បន្ដ​បន្ទាប់​តាម​ក្រោយ ។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ទាំង​អស់​គ្នា ទើបពួកគេត្រឡប់មកមាតុភូមិវិញ ។ ដូច្នេះ សារ៉េត គ្រីយ៉ា នឹងត្រូវសម្រាកនៅសណ្ឋាគារមួយកន្លែង ដើម្បី​រង់​ចាំ​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត ដែលគ្រោងនឹងធ្វើតេស្ដនាថ្ងៃទី២១ ខែ​តុលា​ខាង​មុខ ។ នេះបើតាមការបញ្ជាក់របស់ គ្រីយ៉ា។

សូមជូនពរកីឡាករជម្រើសជាតិកម្ពុជា ទាំង ៦រូប ជួប​តែ​សំ​ណាង​ល្អ ពិ​សេស​កី​ឡាករ ដែលនឹងធ្វើតេស្ដ PCR នាពេលឆាប់ៗខាងមុខ សូម​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ទាំង​អស់​គ្នា ដើម្បី​ឆាប់​បាន​ត្រ​ឡប់​មក​មាតុ​ភូមិ​កម្ពុជា​វិញ។

គួរដឹងថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបខាងលើ បាន​រក​ឃើញ​វិជ្ជ​មាន​កូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅប្រទេសបារ៉ែន ក្នុង​ការ​ប្រ​កួត​ជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជា​មួយ​ក្រុម​កោះហ្គាំ ស្របពេលក្រុមគោព្រៃកម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាំ ទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃ​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អា​ស៊ី​នេះ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print