ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ បេីចង់ចាក់វ៉ាក់សាំងដូសជំរុញ គួរទៅទីតាំងណា

ចែករំលែក៖

ភ្នំពេញ ៖ បេីយោងតាមប្រភពព័ត៍មានពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នារសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោកបានដឹកនាំមន្រ្តី ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ និងពិនិត្យទីតាំងដែលត្រៀម ចាក់វ៉ាក់សាំងដូសជំរុញ ចំនួន២ទីតាំង លើ៤ទីតាំង នៅបឋមឫស្សីកែវ និងវត្តទួលសន្តិវ័ន្ត (វត្តទួលអស់លោក) ដើម្បីបើកដំណើរការចាក់ជូន ជនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនោះ លោក ឯក ឃុនដឿន បាននាំយកថវិកាឧបត្ថម្ភរបស់លោក យឹម លាង មកផ្តល់ជូនដល់លោក-លោកស្រីចៅសង្កាត់ ចំនួន០៤ ដែលមានមណ្ឌលចាក់វ៉ាក់សាំង ក្នុងមួយសង្កាត់ផ្តល់ជូនថវិកាចំនួន ២,០០០,០០០ រៀន ដើម្បី សម្រប សម្រួល ក្នុងដំណើរការចាក់វ៉ាក់សាំង ជាមួយក្រុមការងារគ្រូពេទ្យ ,កងទ័ព នៅមណ្ឌលចាក់វ៉ាក់សាំងចំនួន០៤ និងដំណើរការចាក់ដូសជំរុញ(ដូសទី៣)

*១.វត្តទួលសុវណ្ណារាម(វត្តទួលសង្កែ)

*២.សាលាបឋមសិក្សាឫស្សីកែវ

*៣.វត្តទួលសន្តិវ័ន្ត(វត្តទួលអស់លោក)

*៤.សាលាបឋមសិក្សាចំរើនរដ្ឋ ៕ដោយ ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print