ក្រុមចោរធាក់វាយប្លន់យកម៉ូតូស្គូពីពីបុរសម្នាក់បានសម្រេចនៅផ្លូវថៃហ្គ័រ ខណ្ឌច្បារច្បារអំពៅ​

ចែករំលែក៖

​ ភ្នំពេញ ៖​ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តួលវាយប្លន់យកម៉ូតូស្គូពីស៊េរីឆ្នាំ២០២១​ពីបុរសម្នាក់បានសម្រេច រួចជិះគេចខ្លូនបាត់ស្រមោល ទៅ ដោយបណ្ដាលឱ្យជនរងគ្រោះរងរបួសសន្លប់មួយសន្ទុះទើបដឹងខ្លួនឡើងវិញ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
​ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ ហែម​ ជាង ភេទប្រុស​ អាយុ២៥ឆ្នាំ មានមុខរបរលក់បន្លែ​ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្ដាល។
​ តាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គូពី ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ​ ព្រៃវែង1F -1641 ធ្វើដំណើរចេញពីម្តុំស្ទឹងមានជ័យ​ ក្នុងគោលបំណងទៅលេងផ្ទះមិត្តភក្តិនៅផ្លូវថៃហ្គ័រ ដោយធ្វើដំណើរពីជើងទៅត្បូង​ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើក៏លេចជនសង្ស័យជិះម៉ូតូ៣គ្រឿង គឺម៉ូតូនិចពីរគ្រឿង ម៉ូតូឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ​ មកពីក្រោយហើយក៏ធ្វើសកម្មភាពស្ទាក់ពីមុខម៉ូតូគាត់និងអ្នកបិទគូទមកធាក់ម៉ូតូគាត់ឱ្យដួល​ និងវាយចំស្មាចំទ្រូងបណ្ដាលឱ្យគាត់សន្លប់ទេីបក្រុមជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានដឹកជនរងគ្រោះទាំងប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកឯង​។ ក្រោយពីដាក់ពាក្យបណ្ដឹងរួចជនរងគ្រោះបានចេញទៅផ្ទះវិញទាំងក្ដី
អស់សង្ឃឹម៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print