រថយន្តព្រូសបើកបុកខឿនផ្លូវនៅភ្លើងស្តុបឫស្សីផ្អែមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តម៉ាក​Toyota Priusមួយគ្រឿងបានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យប្រេះបែកបន្តិចបន្តួច ឯរថយន្ដបង្ករងការខូចខាតយ៉ាងដំណំ​ និងធ្វេីឱ្យសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែង
កេីតហេតុ​កាលពីវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នៅចំណុចភ្លើងស្តុបឫស្សីផ្អែម ខាងជើងវត្តឫស្សីសាញ់ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ៣០ម៉ែត្រកែងនឹងផ្លូវ ៥០ម៉ែត្រក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាក​Toyota Priusមួយគ្រឿង​ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2AZ-2587ធ្វើដំណើរតាមដងផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត​។ លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបែកជាបួនកែងនឹងផ្លូវ៥០ម៉ែត្រ​ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យខឿនផ្លូវប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រហែល១០ម៉ែត្របែកកង់ខាងមុខខាងឆ្វេង និងបែកម៉ាស៊ីនហូរប្រេងពេញផ្លូវទៅមុខលែងរួច។
​ ក្រោយកើតហេតុ​ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅកន្លែងកើតហេតុ តែទោះជាយ៉ាងណាម្ចាស់រថយន្តបង្កបានហៅមិត្តភក្កិរបស់ខ្លួនយករថយន្តមួយគ្រឿងទៀតមកអូសចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print