ខ្ញុងបញ្ជក់រឿងសម្តែងដោះបំណុលសុំជំនួយ និងបញ្ជាក់ទឹកប្រាក់ដែលទទួលបានពីការបរិច្ចាករបស់សប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីគេដឹងរឿងលោកគ្រូជោគជ័យ សៀវ សុផល ជាអ្នកនៅពីក្រោយរឿងអ្នកនាង ខ្ញុង ចេញមកយំរឿងជំពាក់បំណុលគេ ធ្វើឲ្យផ្អើល នោះ លើថ្លៃឈ្នួលមួយ ជួយ ខ្ញុង ដោះបំណុលនិងសុំជំនួយនៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ ២០២១នេះតារាកំប្លែង រូបនេះបានធ្វើការ Live វីដេអូបញ្ជាក់បន្ថែមក្រោយពីរងការរិះគន់មិនសំច្ចៃមាត់រឿងសម្តែងដើម្បីសុំជំនួយ និងដោះបំណុលនោះ។
មុននេះក្រោយពីប្រកាសក្ស័យធន និងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លា រួមទាំងសុំជំនួយពីមហាជនម្នាក់១ដុល្លា រួចមក ពេលនេះ មានរយៈពេល៣ថ្ងៃហើយ ដោយទទួលបានលុយចំនួនច្រើនម៉ឺនដុល្លារ ហើយតាមរយៈការ Live នៅមុខអ្នកសារព័ត៌មានទាំងអស់នៅថ្ងៃនេះ អ្នកនាង ខ្ញុង បានប្រកាសសាច់ប្រាក់ជាសារធារណៈនៅក្នុងកុង ABA ដែលមហាជនចូលរួមបរិច្ចាគម្នាក់១ដុល្លា នោះ ពេលនេះគឺមានទឹកប្រាក់ចំនួន ៥៦ ៥៤២.៣៧ម៉ឺនដុល្លា ដែលនេះគឺជាទឹកចិត្តរបស់មហាជន ។ទឹកប្រាក់ទាំងនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជនគ្រប់ទិសទី រួមទាំងសិល្បកររួមអាជីពដែលបានជួយ ប៉ុន្តែមុននេះមួយថ្ងៃស្រាប់តែផ្ទុះដំណឹងនៃការសម្តែងដើម្បីឲ្យម្ចាស់បំណុលយល់យោគ និងស្នើសុំជំនួយពីមហាជនទុកចិញ្ចឹមកូន។ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយ និងខឹងសម្បា ក្នុងនោះក៏មានទាំងអ្នកសិល្បៈ និងអ្នកផលិតកម្មវិធីផងដែរ។
ជាមួយគ្នានេះនាងទទួលស្គាល់ថាពិតជាបានទៅជួបលោកសៀវ សុផល ពិតមែន ដើម្បីឲ្យគ្រូជោគជ័យរូបនេះជួយស្វែងរកវិធីដោះបំណុល មិនមែនជួយក្នុងការមិនឲ្យសងបំណុលគេនោះទេ ហើយការជួបនោះក្នុងតម្លៃ៥០០ដុល្លារអាមេរិក ដែលសូម្បីតែគំនិតក្នុងការស្នើសុំប្រាក់មហាជនម្នាក់១ដុល្លារនោះក៏ជាគំនិតរបស់ក្រុមការងារលោកសៀវ សុផល ផងដែរ ប៉ុន្តែការបញ្ចេញសារមួយចំនួននាំឲ្យមានការយល់ច្រឡំថានាងគឺជាអ្នកសម្តែង រហូតបានប្រាក់ខ្ទង់លានដុល្លារទៅវិញ។
រំលឹកផងដែរថា អ្នកនាង ខ្ញុង បានចូលធ្វើពាក្យបណ្តឹងមួយនៅតុលាការ ថានាងបានក្ស័យធនហើយ ដោយសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាង ពន្យាពេលរកលុយមកសងបំណុលទាំងនេះ ។ក្នុងនោះដែរអ្នកនាងក៏បានសុំឲ្យមហាជនទាំងអស់ជួយនាងម្នាក់១ដុល្លា ដើម្បីទុកលុយនេះឲ្យកូនរស់បន្តទៀតពេលដែលនាងចូលក្នុងពន្ធធានាគារ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print