ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរស់នៅជិតមាត់អូរតាមព្រំដែនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ផងដែរថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរមកពីប្រទេសថៃបណ្តាលឱ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរឱ្យបារម្ភ។
កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមធ្វើអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយធ្វើអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអំពាវនាវដល់ពុកម៉ែបងប្អូនដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕