រដ្ឋបាលខេត្ដកំពង់ធំ បន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងសកម្មភាពមុខរបរក្លឹបកម្សាន្ត រយៈពេល២សបា្តហ៍ទៀត

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានសន្ទុះមិនស្បើយ រដ្ឋបាលខេត្ដកំពង់ធំ បានចេញសេចក្តីសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសាគ្រឿងស្រវឹង និងសកម្មភាពមុខរបរក្លឹបកម្សាន្ត មានដូចជាខារ៉ាអូខ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងម៉ាស្សា រយៈពេល ២សបា្តហ៍ទៀត ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថារដ្ឋបាលខេត្ដ  «ត្រូវអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល ២(ពីរ)សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១»។
ការផ្អាកជាបណ្តោះអាសន្នមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន គូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងទាំងអស់។
ជាមួយគ្នានេះ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ និងការប្រមូលផ្តុំ ឬការជួបជុំគ្នាច្រៀង ឬរាំកម្សាន្ដ ជាដើម៕
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ធំមានដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print