ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអ៊ីន បានអំពាវនាវបង្កើនសកម្មភាពអភិវឌ្ឍន៍ផលិតអាវុធការពារជាតិ ដើម្បីជួយឲ្យប្រទេសនេះ ក្លាយជាប្រទេសមានវិស័យឧស្សាហកម្មការពារជាតិលំដាប់ពិភពលោក។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីមូនជេអ៊ីន បានប្រកាសនៅក្នុងពិធីតាំងពិព័រណ៌សម្ភារៈការពារជាតិ និងអាកាសចរណ៍ អន្តរជាតិទីក្រុងសេអ៊ូល(ADEX)។
នៅថ្ងៃទី ២០ខែតុលានេះ ប្រធានាធិបតីមូនជេអ៊ីន បានឡើងជិះយន្តហោះចម្បាំងផលិតនៅក្នុងស្រុកប្រភេទ FA-50 ជាប្រភេទយន្តហោះចម្បាំង ផលិតនៅក្នុងស្រុក ។ នៅក្នុងសុន្ទរកថា លោមម៉ូនជេអ៊ីន បានបញ្ជាក់ថា ការអភិវឌ្ឍន៍សព្វាវុធការពារជាតិគឺជាការចាំបាច់ ដើម្បីពង្រឹងសន្តិភាព នៅឧបទ្វីបកូរ៉េ។
ទន្ទឹមនឹងនោះ លោកម៉ូនជេអ៊ីនបានបញ្ជាក់ថាវិស័យឧស្សាហកម្មការពារជាតិ របស់កូរ៉េខាងត្បូងអាចនាំមុខនៅលើពិភពលោក ។ លោកបានសរសេរដល់យន្តហោះចម្បាំង FA-50 ជាយន្តហោះចម្បាំងល្បឿនលឿនផលិតក្នុងស្រុកដំបូងរបស់កូរ៉េខាងត្បូង គឺជាក្តីសង្ឃឹមសម្រាប់ការលក់ទៅក្រៅប្រទេស។
ជាមួយគ្នានេះដែរកូរ៉េខាងត្បូងនឹងចំណាយប្រាក់កើនឡើង៤ដង សម្រាប់វិស័យយោធាគិតត្រឹមឆ្នាំ២០២៦ ។ ពិធីតាំងពិព័រ ADEX ចាប់ផ្តើមនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ខែតុលា ក្នុងទីក្រុង Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដោយមានក្រុមហ៊ុនចំនួន៤៤០ចូលរួម មកពី២៨ប្រទេស ៕ដោយ៖សាធី
រូបថត៖Yonhab.