ពលករអាមេរិកអាចនឹងត្រូវបាត់បង់ការងារធ្វើដោយសារតែមិនទាន់ចាក់វ៉ាក់សាំង

ចែករំលែក៖

សាលាមហាវិទ្យាល័យ រដ្ឋ Washington (WSU) បានបណ្តេញគ្រូបង្វឹកកីឡាបាលទាត់និងជំនួយការ៤នាក់ ដោយសារតែមិនអនុវត្តសំណើរចាក់វ៉ាក់សាំងនៅក្នុងរដ្ឋនេះ។

ពលករអាមេរិករាប់ពាន់នាក់មិនទាន់ជាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ អាចប្រឈមនឹងបាត់បង់ការងារធ្វើ ក្រោយពេលរដ្ឋវ៉ាស៊ីនតោនអនុវត្តច្បាប់ពលរដ្ឋត្រូវតែចាក់វ៉ាក់សាំងទាំងអស់។
ជាមួយគ្នានេះដែរកម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ នៅទីក្រុងChicago និង Baltimore អាចប្រឈមមុខនឹងការបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។

អាមេរិក នៅតែមានករណីឆ្លងខ្ពស់ដដែល ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧១,៨០៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៦៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៩៩៦,៥០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤៨,៦៥២នាក់ និងជាសះស្បើយឡើងសរុប ៣៥.៧១លាននាក់។
សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០៩លានដូស ក្នុងនោះប្រជាជន ២១៨.៩៧លាននាក់ (៦៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៩.៣លាននាក់ (៥៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា

...

អតិថិជនដើរទិញឥវ៉ាន់នៅហាងមួយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print