ឆេះរោងចក្រចម្រាញ់ប្រេងធំបំផុតនៅគុយវែត

ចែករំលែក៖

សារព័ត៌មានគុយវែត KUNA នៅថ្ងៃទី ២០ ខែតុលា បានផ្សាយថា មានភ្លើងឆេះរោងច័ក្រចម្រាញ់ប្រេងស្ថិតនៅកំពង់ផែ Al Ahmadi ភាគខាងត្បូងប្រទេសគុយវែត តាំងពីថ្ងៃទី១៨ខែតុលា ។

ក្រុមហ៊ុនប្រេងគុយវែតបានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យកំពុងតែខិតខំគ្រប់គ្រងស្ថានភាព ។ គ្រោះអគ្គិភ័យនោះមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ។ ក្នុងពេលរងគ្រោះបណ្តាញបង្ហូរប្រេងទាំងអស់ ត្រូវបានកាត់ផ្តាច់ដើម្បីបញ្ចៀសការឆេះកាន់តែខ្លាំង។
ក្រុមហ៊ុនប្រេងគុយវែតបានបញ្ជាក់ថាគ្រោះអគ្គិភ័យមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មឬ ការនាំប្រេងចេញក្រៅប្រទេសនោះឡើយ។ កំពង់ផែ Al Ahmadi គឺជាកំពង់ផែនាំប្រេងចេញធំបំផុតនៅលើពិភពលោក អាចទទួលនាវាដឹកប្រេងធំៗ ។
ចំណែករោងចក្រចម្រាញ់ប្រេង Al Ahmadi មានទំហ៊ុំដល់ទៅ ១០,៥គីឡូម៉ែត្រក្រឡា បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៤៩ ។ នេះជារោងច័ក្រប្រេងធំបំផុតក្នុងចំណោមរោងច័ក្រចម្រាញ់ប្រេងធំៗទាំង៣ក្នុងប្រទេសនេះ។ រោងច័ក្រខាងលើមានសមត្ថភាពផលិតប្រេងដល់ទៅ ៤៦៦ពាន់លានបារ៉ែលក្នុងមួយថ្ងៃ៕ដោយ៖ធីរីណា

ប្រភពរូបថត៖ m.baophapluat.vn

...


ប្រភពរូបថត៖ nangluongquocte.petrotimes.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print