ព័ត៌មាន​បឋម​៖ ពេលនេះមានមន្ត្រីយោធាម្នាក់សង្ស័យបាញ់សម្លាប់ខ្លួនឯងក្នុងការាស់សាំង PTT ផ្លូវបេតុងព្រៃសខណ្ឌដង្កោ​ដោយមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

​ ភ្នំពេញ ៖ មានបុរសម្នាក់ជាន្ត្រីយោធាសង្ស័យថាបានបាញ់សម្លាប់ខ្លួនឯង ដោយមិនទាន់បានដឹងពីមូលហេតុអ្វីឡើយ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងការាសសាំង PTT ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ខណៈនេះ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសព។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print