បញ្ជូនជនជាតិចិន ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទបង្ខាំងមនុស្សជំរិតទារប្រាក់និងជួញដូរមនុស្ស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនជាតិចិន២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នងករណីធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់និងជួញដូរមនុស្សខុសច្បាប់ ដើម្បីចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ នៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបង្ខាំងមនុស្សប្រុសចំនួន២នាក់ នៅចំណុចអគារមួយកន្លែងត្រង់បន្ទប់លេខ១១៤ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការសហការពីម្ចាស់អគារ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាបុគ្គលិកចំនួន២នាក់ ៖ ១-ឈ្មោះ ឌឿន ឌាត ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២-ឈ្មោះជឹម ក្តឹប ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេការ ១នាក់ ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុសអាយុ ៣៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។ បន្ទាប់មកនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំង២នាក់ ជាមេការក្រមហ៊ុនអនឡាញមួយនៅក្រុងប៉ោយប៉ែត។
តាមបំភ្លឺរបស់ជនរងគ្រោះទាំង២នាក់ និយាយថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ពួកគេបានសម្ភាសន៍ចូលធ្វើការនៅក្រុមហ៊ុនអនឡាញនៅភ្នំពេញជាប់ចំនួន៦នាក់។ នៅយប់ថ្ងៃដដែលពួកគេទាំង៦នាក់ បានចេញពីភ្នំពេញមកប៉ោយប៉ែតដោយជិៈរថយន្ត១គ្រឿង អ្នកបើកបរជាជនជាតិខ្មែរ និងអ្នកជិៈក្នុងរថយន្តនោះមាន១នាក់ ជាជនជាតិចិន និង១នាក់ទៀត ជាជនជាតិបង់ក្លាដែស ។ មកដល់ប៉ោយប៉ែតនៅវេលាម៉ោង៣ទៀបភ្លឺ ដោយស្នាក់នៅអគារអនឡាញ។ លុះព្រឹកឡើងធ្វើសម្ភាសន៍ម្តងទៀតជាប់តែ ២នាក់ (ឌឿន ឌាត និងជឹម ក្តឹប)។ នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២១ ស្រាប់តែពួកចិនទាំងនោះបានដាក់ខ្នោះខ្លួនទាំង២នាក់ និងគម្រាមឲ្យយកប្រាក់ឲ្យពួកគេវិញ ដោយប្រាប់ថាអ្នកនាំមកបានយកពួគគេទាំង២នាក់មកលក់ បើមិនបានប្រាក់ទេគេបង្ខាំងទុកក្នុងបន្ទប់នេះ៦ខែ ។
ចំណែកលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ តាមចម្លើយសារភាពរបស់ឈ្មោះ ស៊ី សៅស៊ុន មេការគ្រប់គ្រងអនឡាញ និយាយថា ខ្លួនបានស្គាល់អ្នកធ្វើការដូចគ្នា ឲ្យជួយរកជនជាតិថៃ ៦នាក់ មកធ្វើការ។ ពេលនោះសម្ភាសន៍ជាប់២នាក់ អាចធ្វើការបាន។ ដោយគិតថាអ្នកទាំង២នាក់ នោះជាជនជាតិថៃក៏បានឲ្យគាត់ទៅរៀនឲ្យចេះធ្វើការនៅក្នុងបុរីស៊ានហូរ តែពេលទៅដល់កន្លែងរៀនគេប្រាប់ថាមិនមែនជាជនជាតិថៃ គឺជាជនជាតិខ្មែរក៏បញ្ជូនគាត់មកវិញ។ ដោយយល់ថាខ្លួនចាញ់បោកអ្នកដែលខ្លួនស្គាល់ក៏ចាប់ជនរងគ្រោះទាំង២នាក់ដាក់ខ្នោះដៃរួចថតបង្ហោះឲ្យអ្នកនាំមកនោះឃើញ និងសងលុយខ្លួនវិញក្នុង១នាក់ចំនួន១,០០០ដុល្លារ និងសោហ៊ុយដឹកជញ្ជូនចំនួន២៥០ដុល្លារ សរុបចំនួន២,៥០០ដុល្លារ ។ចំណែកឈ្មោះ កៅ សុង វិញ បានសារភាពថា៖ ខ្លួនគេធ្វើការងារជាអ្នកគ្រប់គ្រងផ្នែកមើលការខូចខាតដូចជាទឹក ភ្លើង និងសម្ភារៈផ្សេងៗក្នុងអគារ។ ចំពោះការដាក់ខ្នោះជនជាតិខ្មែរ២នាក់នោះ ខ្លួនមិនបានពាក់ព័ន្ធឡើយ គឺឈ្មោះ ស៊ី សៅស៊ុន ជាអ្នកធ្វើទា ។ក្នុងករណីនេះដែរ ជនរងគ្រោះជសុំទាមទារជំងឺចិត្តមកខ្លួនចំនួន៣ម៉ឺនដុល្លារ និងសុំឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ឲ្យធ្ងន់ធ្ងរ៕

...

 

ដោយ៖  ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print