សម្តេចវិបុលសេនាភក្តី សាយ ឈុំអញ្ជើញក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគីរី

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តមណ្ឌលគីរី៖

១.) លោក ស្វាយ សំអ៊ាង ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សខេត្តមណ្ឌលគីរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តស្ទឹងត្រែង។

២.) លោក ថង សាវុន ត្រូវបានផ្ទេរពីប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគីរី មកបំពេញការងារជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគីរី។
សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ សម្តេចពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តរតនគីរី គឺ៖

១.) លោក ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សខេត្តរតនគីរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគីរី។

២.) តែងតាំង និងតម្លើងឋានះ លោក ញ៉ែម សំអឿន ពីសមាជិកគណៈអចិន្រ្តៃយ៍ គណបក្សខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សសខេត្តរតនគីរី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print