ពលរដ្ឋរាប់លាននាក់នៅក្នុងទីក្រុង ម៉ែលបឺន(Melbourne)ប្រទេសអូស្ត្រាលីបានត្រៀមលក្ខណៈរួចផុតពីការបិទទ្វារទប់ស្កាត់ការឆ្លងកូវីដ ១៩ យូបំផុតលើពិភពលោក ។ នៅយប់ថ្ងៃទី ២១ខែតុលានេះ រដ្ឋVictoria នឹងបើកទ្វារឡើងវិញក្រោយពលរដ្ឋបានចាក់វ៉ាក់សំាងប្រឆាំងកូវីដ១៩ បានច្រើន។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២១ខែតុលាបានផ្សាយថា ក្រោយការបិទទ្វារបានបញ្ចប់ នៅទីក្រុងម៉ែលបឺន ហាងលក់ទំនិញ ភោជនីយដ្ឋាន ទៀមស្រា ហាងកាហ្វេ…នឹងត្រូវបើកទ្វារដំណើរការធម្មតាវិញដូចដើមសម្រាប់អតិថជនដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ភោជនីយដ្ឋាន និងហាងស្រាវ អាចទទួលផ្ញៀវបាន២០នាក់នៅក្នុងបន្ទប់ និងនៅខាងក្រៅបាន៥០នាក់ ។ ចំណែកហាងធ្វើសក់កាត់សក់អាចទទួលផ្ញៀវបាន៥នាក់ក្នុងពេលតែមួយ។ កន្លងមក មន្ត្រីក្នុងតំបន់បានសន្យាថា នឹង បើកទ្វារឡើងវិញក្រោយពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងបានចាក់វ៉ាក់សាំង គ្រប់ចំនួនពីរដូសចាប់ពី ៧០%ឡើងទៅ ។ នាយករដ្ឋមន្ត្រី Scott Morrison នៅថ្ងៃទី ២១ខែតុលា បានបញ្ជាក់ថា រដ្ឋVictoria បានសម្រេចដល់គោលដៅ ហើយការបន្ថយរិតត្បិតក៏ចាប់ផ្តើមផងដែរ រហូតដល់ពលរដ្ឋចាក់វ៉ាក់សាំង បានពី ៨០-៩០%ទើបអាចដំណើរការទាំងស្រុងវិញ។ ពលរដ្ឋនៅទីក្រុងម៉ែលបឺនត្រូវឆ្លងកាត់ការបិទទីក្រុងដល់ទៅ ៦លើក ចាប់តាំងពីដើមខែសីហាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ប្រភេទថ្មីដែលតា ។ គិតដល់ថ្ងៃទី២២ខែតុលាស្អែកនេះ ទីក្រុងមានពលរដ្ឋជាង ៥លាននាក់ បានឆ្លងកាត់ការបិទទ្វាររហូតដល់ទៅ២៦២ថ្ងៃ គឺជិត ៩ខែ ក្លាយទៅជាតំបន់បិទទ្វារយូជាងគេបំផុតលើពិភពលោក៕ដោយ៖សាធី
រូបថត៖Reuters.
រូបថត៖AFP/TTXVN