អភិបាលខេត្តពោធិ៍សាត់ជំរុញក្រុមការងារគណៈកម្មការអន្តរក្រសួងពិនិត្យនិងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើសំុក្រុមការងារគណៈកម្មការអន្តរក្រសួងដើម្បីជួយពន្លឿនក្នុងការស្ថាបនាផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ បើអាចក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរដើមឆ្នាំ២០២២ខាងមុខនះ ។

លោក ជាវ តាយ អភិបាលខេត្តមានប្រសាសន៍បែបនេះ នៅសាល Video Conference ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិភាក្សាការងារជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយថ្លឹងយានយន្តលើសទម្ងន់នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ លោកអភិបាលស្រុក និងប្រធានភូមិបាលស្រុកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារគណៈកម្មការអន្តរក្រសួងមួយចំនួនទៀត៕

...

ដោយ៖ បឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print