ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះថា៖ រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ជាក់ស្ដែងតាមការបញ្ជាក់ពីលោក អោក វុធី ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាខេត្តកោះកុង បានចុះមុជទឹកសមុទ្ររយ:ពេលរ២ម៉ោង ទៅ៥ម៉ោង នៅលើផ្ទៃទឹកប្រមាណ១ហិកតា ដើម្បីដាំបង្គោលសម្រាប់ចិញ្ចឹមគ្រំចំពុះទា និងប្រមូលផលគ្រំដែលបានទុំលើបង្គោលចាស់ដាំពីឆ្នាំកន្លងទៅផងដែរ។
ប្រភពដដែល បន្តថា ក្នុងវ័យ៤០ឆ្នាំ លោក អោក វុធី បានប្រកបរបរចិញ្ជឹមគ្រំចំពុះទារយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ត្រូវចំណាយលើការទិញខ្សែនិងបង្គោលក្នុងការដាំឱ្យគ្រំចំពុះទាមកតោងក្នុងមួយឆ្នាំប្រមាណ២០ទៅ៣០លានរៀល។ លោក អោក វុទ្ធី អាចរកចំណូលបានពី៥០ទៅ៧០លានរៀលក្នុងមួយរដូវ។
គួរបញ្ជាក់ថា គ្រំចំពុះទានៃសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប មានដាក់លក់នៅផ្សារម៉ាក្រូនារាជធានីភ្នំពេញ និងខេត្តសៀមរាប។ គ្រុំចំពុះទាមកពីខេត្តកោះកុង បានក្លាយជាម្ហូបដ៏មានតម្លៃនៅតាមភោជនីយដ្ឋានធំៗ ជាពិសេសនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ និងភោជនីយដ្ឋាន TOPAZជាដើម៕ដោយ៖សហការី
ក្រសួងបរិស្ថាន រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង
ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះថា៖ រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ជាក់ស្ដែងតាមការបញ្ជាក់ពីលោក អោក វុធី ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាខេត្តកោះកុង បានចុះមុជទឹកសមុទ្ររយ:ពេលរ២ម៉ោង ទៅ៥ម៉ោង នៅលើផ្ទៃទឹកប្រមាណ១ហិកតា ដើម្បីដាំបង្គោលសម្រាប់ចិញ្ចឹមគ្រំចំពុះទា និងប្រមូលផលគ្រំដែលបានទុំលើបង្គោលចាស់ដាំពីឆ្នាំកន្លងទៅផងដែរ។
ប្រភពដដែល បន្តថា ក្នុងវ័យ៤០ឆ្នាំ លោក អោក វុធី បានប្រកបរបរចិញ្ជឹមគ្រំចំពុះទារយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ត្រូវចំណាយលើការទិញខ្សែនិងបង្គោលក្នុងការដាំឱ្យគ្រំចំពុះទាមកតោងក្នុងមួយឆ្នាំប្រមាណ២០ទៅ៣០លានរៀល។ លោក អោក វុទ្ធី អាចរកចំណូលបានពី៥០ទៅ៧០លានរៀលក្នុងមួយរដូវ។
គួរបញ្ជាក់ថា គ្រំចំពុះទានៃសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប មានដាក់លក់នៅផ្សារម៉ាក្រូនារាជធានីភ្នំពេញ និងខេត្តសៀមរាប។ គ្រុំចំពុះទាមកពីខេត្តកោះកុង បានក្លាយជាម្ហូបដ៏មានតម្លៃនៅតាមភោជនីយដ្ឋានធំៗ ជាពិសេសនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ និងភោជនីយដ្ឋាន TOPAZជាដើម៕
ដោយ៖សហការី