ភ្នំពេញ, នៅវេលាម៉ោង៣នឹង០១នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការរបស់ វាយប្រហារមិនសំចៃមាត់ ទៅលើបរទេសខ្លះ និងខ្មែរជ្រុលនិយមមួយចំនួន មួយទំហឹងៗ ដែលធ្វើនយោបាយបែបប្រជាភិថុត ឈានដល់ភ្លេចកំណើតដើម បំផ្លើសការពិត។
លោកថ្លែងថា, «ចេះ ជួយ ជែង ជេរ ចាញ់»៖ តើអ្វីទៅជា វប្បធម៌នយោបាយថ្លៃថ្នូរ? ។
លោករដ្ឋលេខាធិការលើកឡើងថា, • ខ្ញុំពិតជាមានការអន់ចិត្តចំពោះជនបរទេសខ្លះ និងខ្មែរជ្រុលនិយមមួយចំនួន ដែលធ្វើសកម្មភាពនយោបាយអន់ទាប សាបព្រួសវប្បធម៌ហិង្សា សម្តីបាតផ្សារ នៅក្នុងប្រទេសកម្ពុជា ជាទីស្រឡាញ់របស់យើងខ្ញុំ។ បរិបទកម្ពុជា គឺត្រូវការ «អ្នកចេះ» មក «ជួយធ្វើ»។ ក៏ប៉ុន្តែ គេមក «ជែង»។ ដក់តែគេជែងមិនបាន គេចាប់យកជម្រើស «ជេរ ជេរ ជេរ» តែរហូត «ចាញ់»។
លោកមានសុទុដ្ឋិតិនិយមលើកឡើងថា, • ខ្ញុំសូមចែករំលែកតាមបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ថា៖ មិនមែនបុគ្គលគ្រប់គ្នា អាចមានសមត្ថភាពធ្វើជា «មេដឹកនាំ» បាននោះទេ។ អ្នកខ្លះនាំរលាយ ត្រឹមតែក្នុង១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំប៉ុណ្ណោះ ហើយ ប៉ុល ពត គឺជាឧទាហរណ៍ស្រាប់។ ជាង២០ឆ្នាំ គឺ ជេរ សុទ្ធ ដែលវប្បធម៌នយោបាយខ្មែរសម័យថ្មី មិនគួរបន្តបែបនេះទៀតទេ។ គួរមានភាពថ្លៃថ្នូរជាងនេះ។ គួរមានស្មារតីជាតិនិយមជាងនេះ ហើយក៏ល្មមចេះខ្មាស់ខ្លួនឯងហើយ កុំឱ្យក្មេងជំនាន់ក្រោយចង្អុលមុខ។ ទុកពេលឱ្យប្រជាជន កសាងជីវភាព ប្រហែលបានបុណ្យជាង៕