ខេត្តបាត់ដំបង: នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយពីលោក នង វាសនា អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ធំ និងលោកស្រី ព្រមទាំងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ។
អំណោយដែលទទួលបានរួមមាន៖
១.លោក នង វាសនា អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ធំ និងលោកស្រី បានឧបត្ថម្ភនូវ អង្ករ៥តោន ទឹកសុទ្ធ១០០កេស និងមី១០០កេស
២.លោក ហួរ លុច ម្ចាស់ រោងម៉ាស៊ីន Angkor Bayon Rice បានឧបត្ថម្ភនូវ អង្ករ ១ តោន
៣.រោង ម៉ាស៊ីន ចាន់ គនម៉េង ខេត្តពោធិ៍សាត់ បានឧបត្ថម្ភនូវ អង្ករ ១ តោន
៤.លោក ហេង ផេង ម្ចាស់ រោងម៉ាស៊ីនកិនស្រូវ សៀ ហេង ស្រុកថ្មគោល ខេត្តបាត់ដំបង បានឧបត្ថម្ភនូវ ថវិកា ១០០០ដុល្លារ
៥.លោកស្រី អ៊ុង ឃុន ម្ចាស់រោង ម៉ាស៊ីនកិនស្រូវ អ៊ុង ឃុន ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឧបត្ថម្ភនូវ ថវិកា ១ លានរៀល ។
៦.លោកស្រី សួន ហួរ នាយិការ ក្រុមហ៊ុន Golden Star Rice Mill បាត់ដំបង បានឧបត្ថម្ភនូវ អង្ករ ១ តោន
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនដល់លោក នង វាសនា និងសប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន មានជាថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ដើម្បីឲ្យរដ្ឋបាលខេត្តបាត់ដំបងធ្វើការចាត់ចែងបន្ត ជូនដល់ជនងាយរងគ្រោះផ្សេងៗ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ៕
ដោយ, សិលា