បុរសស្ត្រីពីរនាក់ប្តីប្រពន្ធទៅធ្វើការនៅប្រទេសថៃ ក៏ចាក់សោផ្ទះចោល ត្រូវចោរគាស់ទ្វារលួចយកសម្ភារ:ខ្ទេចខ្ទីអស់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធជាម្ចាស់ផ្ទះ ក៏បានទទួលដំណឹងពីអ្នកជិតខាងថា÷មានចោរចូលគាស់សោទ្វារបន្ទប់ក្នុងផ្ទះ ខណ:ពីនាក់ ប្តីប្រពន្ធ បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ជាប់នឹងព្រំដែនខេត្តប៉ៃលិន បានផ្ញើកូនៗទុកនៅជាមួយផ្ទះម្តាយ ហើយពួកគេចង់ត្រឡប់មលមើលផ្ទះរបស់ខ្លួនដែរ តែត្រូវជាប់ធ្វើចត្តាឡីស័ករយ:ពេលជិតកន្លះខែ ពួកគេក៏បានទូរសព្ទឱ្យម្តាយបង្កើត ទៅមើលផ្ទះឲ្យផង ខណ:ពេលនោះម្ដាយបង្កើតនិងចៅក៏បានជិះម៉ូតូទៅ

ដល់ស្រាប់តែឃើញជញ្ចីងរបើក រួចចូលទៅមើលក្នុងបន្ទប់ គឺត្រូវចោរលួចគាស់ទ្វារយករបស់របរទ្រព្យសម្បត្តិខ្ទេចខ្ទី គ្មានសល់នោះឡើយ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលអ្នកភូមិ។

បើតាមប្រភពស្រ្តីម្នាក់ជាម្ដាយបានរៀបរាបប្រាប់អ្នកសារព័ត៍មានឲ្យថឹងថា÷ ពេលដើរចូលទៅមើលបន្ទប់ក្នុងផ្ទះ ដែលត្រូវចោរលួចគាស់សោរទ្វារយករបស់របរគ្មានសល់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីអ្នកជិតខាងម្នាក់ បានឱ្យដឹងថា ៖ ម្ចាស់ផ្ទះខាងលើមាន ឈ្មោះ ស៊្រុន គុន្ធែ ភេទស្រី អាយុ៣៩ឆ្នាំ មានប្តី ឈ្មោះ ណុប សេក អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ប្រភពដដែលបានឱ្យដឹងទៀតថា÷ មុនពេលកើតហេតុ គេឃើញពីរនាក់ប្តីប្រពន្ធខាងលើនេះ បានចាកចេញពីផ្ទះទៅធ្វើការប្រកបរបរ ស៊ីឈ្នួលគេនៅប្រទេសថៃ អស់រយ:ពេល២ឆ្នាំមកហើយ ដោយចាក់សោទ្វារផ្ទះទុកចោល ផ្ញើនឹងអ្នកជិតខាងម្នាក់ លុះជិត១ខែចុងក្រោយនេះ ពួកគេចង់ត្រឡប់មកខ្មែរវិញ ដើម្បីមើលផ្ទះសម្បែងរបស់ខ្លួន ស្រាប់តែត្រូវគេឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ នៅប្រទេសថៃ ព្រោះជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ ១៩ ។

ក្រោយមក ក៏ទទួលដំណឹងថា ជញ្ជាំ ងស័ង្កសីផ្ទះរបស់ខ្លួន ត្រូវបានខ្យល់បក់បោកខ្លាំង បណ្តាលឱ្យរលំដួលអស់រយ:ពេលជាងកន្លះខែមកហើយ ដោយអ្នកជិតខាងដែលខ្លួនផ្ញើផ្ទះនោះ អត់ដឹងទាក់ទងប្រាប់យ៉ាងម៉េចកើតព្រោះគ្មានលេ ខទូរស័ព្ទ ក៏ផ្តាំផ្ញើឱ្យអ្នកផ្សេងជូនដំណឹងទៅម្តាយរបស់ពួកគេ ដែលរស់នៅភូមិផ្សេងឱ្យចូលមកមើល ព្រោះកាលពីប៉ុន្មានថ្ងៃមុន មានឮសម្លេងចោរគាស់ទ្វារផ្នែកខាងក្រោយ មិនដឹងជាលួចយកអ្វីខ្លះនោះទេ ។ ប្រភពបញ្ជាក់ថា ចោរទាំងអស់នេះ មិនមែនអ្នករស់នៅឆ្ងាយនោះទេ គឺជាអ្នកដែលប្រើប្រាស់គ្រឿងញៀន រស់នៅក្បែរៗ ផ្ទះជនរងគ្រោះ តែក្រោយមក ត្រូវបាននគរបាលចាប់ឃាត់ខ្លួនអស់ហើ យ ខណ:ពួកគេចូលទៅលួចទូរស័ព្ទព្រះសង្ឃក្នុងវត្ត កាលពីពេលថ្មីៗនេះ ។

ស្រ្តីម្នាក់ ឈ្មោះ ត្រោក ខេន អាយុ៥៨ឆ្នាំ ជាម្តាយម្ចាស់ផ្ទះខាងលើបានរៀបរាប់បន្តថា ៖ ចោរដែលបានលួចគាស់ផ្ទះកូនគាត់ នោះ ចូលយកសម្ភារ:អស់ មានចាន ឆ្នាំង និងទូរទស្សន៍ចំនួន៤គ្រឿង ព្រមទាំងសម្ភារ:ផ្សេងៗ រួមជាមួយនឹងសម្លៀកបំពាក់មួយចំនួនផងដែរ ។

គាត់បន្តទៀតថា÷តែសំណាងល្អ ដែលចោរគ្រាន់តែរើកកាយក្នុងបន្ទប់ខ្ទេចខ្ទី មិនបានយកប្លង់ដី រួមជាមួយនឹងប្លង់ផ្ទះ កុំអីខាតបង់អស់កាន់តែច្រើន ។

គាត់មិនដាក់ពាក្យបណ្តឹងទៅនគរបាលនោះទេ ព្រោះដឹងថា ចោរដែលគាស់ ទ្វារផ្ទះកូនគាត់ ចូលលួចយកទ្រព្យសម្បត្តិទាំងនោះ ត្រូវកម្លាំងនគរបាលជំនាញប៉ុស្ថិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិនចាប់ឃាត់ខ្លួនបញ្ជូនសាលាដំបូងខេត្តប៉ៃលិនអស់ហើយ។

ដ, ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print