រថយន្តកាមរីហាយប្រ៊ីដពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងទ្រមេឃ​ តែសំណាងល្អតៃកុងនិងអ្នករួមដំណេីររងរបួសស្រាល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងបានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងច្រងាង​ៗ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៣​ ខែតុលា​ ឆ្នាំ​២០២១ នៅក្បែរស្តុបបូកគោ​ តាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ១០៥​ ក្នុងសង្កាត់សង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែង
កេីតហេតុបានឱ្យដឹងថា​ មុនពេលកេីត
ហេតុ​គេឃេីញរថយន្តម៉ាក​កាមរីហាយ
ប្រ៊ីដ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AE-8191បើកតាមបណ្ដោយផ្លូវម៉ៅសេទុង​ពីលិចទៅកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃ​ រីឯរបាំងថ្មខូចខាតអស់ពីរផ្ទាំង​ ។ ខណៈនោះក៏ឃេីញមានមនុស្សប្រុស៣នាក់​និងស្រីម្នាក់លូនចេញពីក្នុងរថយន្ត​ដោយមានរងរបួសស្រាល​ ។
​ ក្រោយកេីតហេតុ​ អ្នកបើករថយន្តបង្កនិងអ្នករួមដំណេីរបានចាកចេញពីកន្លែងកេីតហេតុ ដោយទុករថយន្តឲ្យសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនាពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print