កូរ៉េខាងជើងចេញមុខព្រមានអាមេរិកមិនត្រូវការពារកោះតៃវ៉ាន់ឡើយ

ចែករំលែក៖

តាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការដែលអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនោះមានបញ្ហាកោះតៃវ៉ាន់ គឺអាចប៉ះពាល់ដល់ឧបទ្វីបកូរ៉េ ។

នៅថ្ងៃទី ២៣ ខែតុលា កូរ៉េខាងជើងបានព្រមានដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលបានបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់ ពិសេសជាមួយប្រទេសចិន តាមរយៈការគាំទ្រដល់កោះតៃវ៉ាន់។ ការប្រឈមមុខតានតឹងនោះគឺជាការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ។
រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានថ្កោលទោសអាមេរិកដែលបញ្ជូននាវាចម្បាំងទៅកាន់ដែនសមុទ្រកោះតៃវ៉ាន់ ក៏ដូចជាជួយដល់តៃវ៉ាន់ក្នុងការអភិវឌ្ឍសព្វាវុធ និងហ្វឹកហាត់យោធា។
ការប្រកាសរបស់រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោកPak Myong Ho គឺក្រោយមួយថ្ងៃដែលប្រធានាធិបតីអាមេរិក ចូ បៃឌិនប្រកាសគាំទ្រការពារកោះតៃវ៉ាន់ គេចផុតពីការវាយប្រហាររបស់ចិន។ ការប្រកាសខាងលើរបស់អាមេរិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារតែនោះជាគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកោះតៃវ៉ាន់ និងក៏ជាគោលនយោបាយរបស់អាមេរិកចំពោះតៃវ៉ាន់តាំងពីដើមមក។
កោះតៃវ៉ាន់និងចិនដីគោក ប្រឈមមុខតានតឹងដាក់គ្នាចាប់តំាងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៤៩ ហើយអាមេរិកនៅតែការពារកោះតៃវ៉ាន់ បើទោះបីមានទំនាក់ទំនងការទូតរវាងអាមេរិកនឹងចិនក៏ដោយ៕ ដោយសាធី

រូបថត៖Dwnews.

...


រូបថត៖soha.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print