សមត្ថកិច្ចបានឃាត់ខ្លួននារីជនជាតិចិន៣នាក់ រួចបញ្ជូនទៅកាន់តុលាការ ពីបទនាំទារក ឆ្លងដែន

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ លើនារីជនជាតិចិន៣នាក់ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីនាំ ទារកឆ្លងដែនខុសច្បាប់

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិន៣ នាក់នោះមានឈ្មោះដូចខាងក្រោម

១.ឈ្មោះ LI BINGRONG ភេទស្រី អាយុ៣៩ ឆ្នាំ ២.ឈ្មោះ WEI QIUCHAN ភេទស្រី អាយុ៥២ ឆ្នាំ និង៣.ឈ្មោះ ZHANG QIAN ភេទស្រី អាយុ២៥ ឆ្នាំ ។

គួររំលឹកថា កាលពី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការ សង្ស័យបានធ្វើការឃាត់ខ្លួនស្ត្រីចិន៣ នាក់ ដូចមានឈ្មោះ ខាងលើ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលបីទារក អាយុមិនលើសពី១ឆ្នាំ ម្នាក់មួយ ម្នាក់មួយ បម្រុងជិះយន្តហោះឆ្លងដែន ទៅកាន់ប្រទេសចិន ។

ក្រោយឃាត់ខ្លួនស្ត្រីចិន៣ នាក់នោះ សមត្ថកិច្ចនគរបាលច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានសហការ និងប្រគល់ ជនសង្ស័យ៣នាក់ រួមទាំងទារកទាំង៣ ឲ្យទៅសមត្ថកិច្ចជំនាញនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បី បន្តនីតិវិធី ។

ដូច្នោះហើយទើបជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទារកមាន ភេទប្រុស .ភេទស្រី អាយុមិនលើសពី១ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាន ប្រគល់ឲ្យទៅក្រសួងសង្គមកិច្ចយកទៅចិញ្ចឹមបីបាច់ថែទាំជា បណ្ដោះអាសន្ន ។

បច្ចុប្បន្ន សំណុំរឿងបានស្ថិតនៅដៃលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង( ប្រចាំការ) បើកការស៊ើបសួរ ដែលការសាកសួរនោះនៅមិនទាន់ បានបញ្ចប់ទេ តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ច គ្រប់គ្រងវិញ ស្អែកឲ្យនាំមកបន្តនីតិវិធី។ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print