ជំនន់ទឹកភ្លៀងបន្តជន់លិចកាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង៥០០ម៉ែត្រនៅស្រុកសាមគ្គីមានជ័យនិងស្រុកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ÷ ជំនន់ទឹកភ្លៀងក្នុងរយ:ពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បង្ករឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ ប្រមាណជាង៥០០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១នេះ បានប្រាប់ឲ្យដឹងថាថៃ្ងនេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ បានខិតខំរកដំណោះស្រាយដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩ និង៤០ ស្ថិតក្នុងព្រំប្រទល់ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកបានបញ្ជាក់ទៀត ដើម្បីដោះស្រាយផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះ

នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ ក្រុមការងារដែលដឹកនាំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសំរេចចាក់ថ្ម(អងឌឺ) បន្ថែមអោយផុតពីទឹក នៅចំណុចទឹកកំពុងជន់លិចប្រមាណជាង៥០០ម៉ែត្រ និងបានបិទផ្លូវនៅចំណុចនោះទាំងអ្នកមកពីភ្នំពេញ ទាំងអ្នកកំពុងទៅភ្នំពេញ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបញ្ជាក់ទៀតថា គិតមកដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀងនៅចំណុចស្ពានក្រាំងពន្លៃពុំទាន់ស្រកចុះទៅវិញនៅឡើយទេ ដោយសាតែ ភ្លៀងនៅតែបន្ត ជាប់នៅតំបន់ជួរភ្នំខាងលើផងដែរ ។ លោកបន្តថា ប្រសិនបើទឹកភ្លៀងនៅតំបន់ជួរភ្នំឱរ៉ាល់ នៅតែបន្តធ្លាក់មកទៀតនោះ ផ្លូវជាតិលេខ៥នៅចំណុចស្ពានក្រាំងពន្លៃអាចប្រឈមនឹងការបិទផ្លូវបន្តទៀត។ ចំណែកទឹកភ្លៀងដែលកំពុងហូរចុះមកពីតំបន់ភ្នំ និងតំបន់ផ្ទៃរងទឹកភ្លៀងខាងលើ គឺបានហូរចាក់មកចំណុចស្ពានក្រាំងពន្លៃតែ១កន្លែង ធ្វើអោយផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩ និង៤០ កំពុងរងការគំរាមគំហែងពីជំនន់ទឹកភ្លៀង។

ដោយឡែកតាំងពីព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលានេះ រថយន្តធំៗ ត្រូវបានបញ្ជៀសចរាចរណ៍នៅក្រុងកំពង់ឆ្នាំង ដោយអោយពួកគាត់វៀងផ្លូវត្រង់ចំណុចកំពុងជន់លិច និងរថយន្តតូចៗ បានពង្វៀងត្រង់ចំណុចផ្លូវបំបែកផ្សារត្រាច និងរថយន្តតូចធំមកពីភ្នំពេញ ត្រូវពានអាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជៀសអោយឡើងទៅលើស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឆ្លងកាត់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុនចូលដល់ផ្លូវជាតិលេខ៥វិញ៕ដោយ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print