ក្តុកក្តួលក្នុងពិធីចែកផ្លូវគ្នាជាមួយ លោកស្រី Angela Merkel នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប

ចែករំលែក៖

លោកស្រីAngela Merkel ត្រូវបានគេកោតសរសើរថា ជា«Tour Eiffel»របស់អឺរ៉ុប នៅក្នុងកិច្ចប្រជុំជាប្រចាំលើកទី១០៧ និងជាលើកចុងក្រោយបង្អស់របស់លោកស្រី ។

បើទោះបីលោកស្រី Angela Merkel នៅកាន់តំណែងជាអធិការបតីអាល្លឺម៉ង់ ហើយក៏ជាការជួបមុខគ្នាលើកចុងក្រោយជាមួយប្រមុខដឹកនាំអឺរ៉ុប ។ បណ្តាមេដឹកនាំបានចូលរួមកម្មវិធីចែកផ្លូវគ្នាក្រោយកិច្ចប្រជុំលើកទី១០៧ ។
នៅក្នុងពិធីនោះដែរ ប្រធានក្រុមប្រឹក្សា (EU) លោក Charles Michel បានបញ្ជាក់ថា លោកស្រី Merkel គឺ«ជាបង្គោលតំណាង» ហើយនៅពេលខាងមុខ រាល់កិច្ចប្រជុំមិនមានលោកស្រី គឺមិនខុសអ្វីពីទីក្រុង រ៉ូម មិនមានបុរីវ៉ាទីកង់ ឬទីក្រុងប៉ារីសមិនមានTour Eiffel អ៊ីចឹងដែរ ដោយលោកស្រីបានក្លាយទៅជាតំណាងរបស់អឺរ៉ុបក្នុងរយៈពេល១៦ឆ្នាំដែលលោកស្រីកាន់តំណែង។
លោក Charles Michel បញ្ជាក់ទៀតថា «ស្មារតីនិងបទពិសោធន៍របស់លោកស្រី Merkel នឹងនៅជាមួយយើងរហូត លោកស្រីនឹងមិនចាកចេញពីយើងឡើយ»។
ចំណែកនាយករដ្ឋមន្ត្រី Luxembourg លោក Xavier Bettel ក៏បានលើកសរសើរលោកស្រី ដោយបានបញ្ជាក់ថា «លោកស្រីMerkel គឺជាអ្នកសម្របសម្រួលដ៏ល្អបំផុត។ ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអូបាម៉ា ក៏បានផ្ញើលិខិតជូនពរលោកស្រីផងដែរ។ លោកស្រី Merkel ទទួលបានកាដូជាច្រើនពីមេដឹកនាំអឺរ៉ុប៕ ដោយសាធី

រូបថត៖Reuters.

...


រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print