លោក ប្រាក់ សុខុន : តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ខ្ញុំបានថ្លែងសុន្ទរកថាដ៏វែងមួយសម្រាប់ពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ចែករំលែក៖

ភ្នំពេញ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកមិញ ខ្ញុំបានថ្លែងសុន្ទរកថាដ៏វែងមួយសម្រាប់ពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។ ទោះបីជាវែងប៉ុណ្ណាក៏ដោយ វាមិនអាចពិពណ៌នាអំពីការតស៊ូរបស់យើងទាំងស្រុងដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងការអភិវឌ្ឍនោះទេ ជាពិសេសក្រោយពីយើងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តមួយដែលពោរពេញទៅដោយការបំផ្លិចបំផ្លាញស្ទើលើគ្រប់រូបភាព។

 

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា, យ៉ាងណាមិញ បច្ចុប្បន្ននេះ យើងមានរាជរដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវខ្ពស់ សេដ្ឋកិច្ចកំពុងបន្តរីកចម្រើន ព្រមទាំងគោលដៅជាច្រើនដែលយើងគ្រោងសម្រេចបាននាពេលអនាគត។ ទាំងអស់នេះគឺកើតចេញមកពី ចក្ខុវិស័យ និងការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន និងភាគីពាក់ព័ន្ធក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ លោកបន្តថា, យើងនៅតែបន្តដឹងគុណដល់មិត្ត និងដៃគូទាំងឡាយដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលពិតប្រាកដជាមួយយើង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print