មនុស្ស ៥នាក់ រួម​នឹង​ថ្នាំ៨កញ្ចប់ ត្រូវបាន​សមត្ថកិច្ច បង្ក្រាបនិងឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចចាប់ខ្លួនមនុស្សមួយក្រុម​ជាអ្នកលេងដាវសាំម៉ូរៃ​រួម​នឹង​ថ្នាំញៀន ៨ កញ្ចប់។
ប្រភពបាន​ដឹងថាសមត្ថកិច្ច បង្ក្រាបនិងឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​​។​

​សូមបញ្ជាក់ថាកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​អន្តរាគមន៍ នៃអធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង និង​នគ​បាល​ស្រុក​រលាប្អៀ នៅវេលា​ម៉ោង​៩និង​ ៣០នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ ហើយបាន​ចុះបង្ក្រាប​ករណី រក្សាទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោកស្នងការរង​នគ​បាល ខេត្តកំពង់ឆ្នាំងនិង លោក​វរៈសេនីយ៍ឯក ហ៊ុល វាសនា បានបញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២៤ តុលា ២០២១ នេះ​ថាៈ ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ជា​មនុស្ស​ប្រុស ទាំង ៥ នាក់​នោះ រួមមានៈ ១.​ឈ្មោះ នឿន សុផាន់​ណាន់ អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​, ២.​ឈ្មោះ សិទ្ធ ពិសិដ្ឋ អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​, ៣.​ឈ្មោះ ពេជ្រ រស្មី (​ហៅ​ជា​) អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​, ៤.​ឈ្មោះ កង វិចិត្រ អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ ៤​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា និង ៥.​ឈ្មោះ ង៉ែត សុ​ភី អាយុ ៣៩ ឆ្នាំ មុខរបរ កម្មក រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

​លោក​បានឱ្យដឹង​ទៀតថាៈ ក្រោយ​ការបង្ក្រាប សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន​ចំនួន ៦ កញ្ចប់ ទូរស័ព្ទ ៤ គ្រឿង ម៉ូតូ​២​គ្រឿង និង​ដាវ​ចំនួន​៤​ដើម​។​

​លោកស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​គ្រឿងញៀន បាន​ឲ្យ​ដឹងថាៈ ក្រោយ​ការ ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៥ នាក់ ខាងលើ កម្លាំង​របស់លោក បាន​រាយការណ៍​ជូន លោកស្នងការ​នគរបាល ខេត្ត
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ​លី និង​បាន​សុំ​ការ អនុញ្ញាត ពី​ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដើម្បី​នាំខ្លួន ជនសង្ស័យ មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សាកសួ​បន្ត​។​

​បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់រួម​នឹង​វត្ថុតាង​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច កសាង​ឯកសារ បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕
សូមបងប្អូនប្រជាពលរដ្ឋមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះវាគ្មានប្រយោជន៍អ្វីដល់គ្រួសាររបស់យើងឡើយ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print