អាមេរិកនិងចិនកាន់តែតានតឹងប្រសិនបើទីក្រុងវ៉ាស៊ីនតោនជួយកោះតៃវ៉ាន់ចូលក្នុងអង្គការសហប្រជាជាតិ

ចែករំលែក៖

កន្លងកអាមេរិកប្រកាសថានឹងការពារកោះតៃវ៉ាន់ឱ្យរួចផុតពីការវាយប្រហារពីប្រទេសចិន ។ ទាំងនោះហើយបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង។ ក្នុងពេលនេះដែរ កោះតៃវ៉ាន់កំពុងតែពិភាក្សាជាមួយអាមេរិក រកវិធីសាស្ត្រចូលរួមជាមួយអង្គការសហប្រជាជាតិ ។

នៅពេលនេះក្រុមមន្រ្តីតៃវ៉ាន់និងសហរដ្ឋអាមេរិកទើបតែបានជជែកគ្នាអំពីមធ្យោបាយដើម្បីអាចឱ្យតៃវ៉ាន់ចូលរួមដោយមានអត្ថន័យ នៅអង្គការសហប្រជាជាតិ (UN) ដ្បិតដែនកោះនេះមិនត្រូវបានទទួលស្គាល់ជាសមាជិកនោះឡើយ។
តៃវ៉ាន់ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋចិនបានកាន់កៅអីតំណាងឲ្យប្រទេសចិននៅ UN ចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ នៅពេលចិនសព្វថ្ងៃដែលមានឈ្មោះផ្លូវការថា សាធារណរដ្ឋប្រជាមានិតចិនទទួលបានកៅអីនេះជំនួសវិញ ក្រោយឈ្នះសង្រ្គាមស៉ីវិលកាលពីឆ្នាំ១៩៤៩ ដែលបានបង្ខំឲ្យរដ្ឋាភិបាលតៃវ៉ាន់ភៀសខ្លួនពីចិនដីគោកទៅកាន់ដែនកោះនោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ក្រុមមន្រ្តីអាមេរិកនិងតៃវ៉ាន់បានជួបគ្នាតាមប្រព័ន្ធអនឡាញសម្រាប់ការពិភាក្សាមួយដែលផ្តោតលើការគាំទ្រដល់សមត្ថភាពតៃវ៉ាន់ក្នុងការចូលរួមដោយមានអត្ថន័យនៅអង្គការសហប្រជាជាតិ។
នៅថ្ងៃ២៥ខែតុលាប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងថ្លែងសារក្នុងឱកាសខួបទី៥០នៃការទទួលបានកៅអីនៅ UN។ សម្រាប់ចិន កោះតៃវ៉ាន់មានឋានៈត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហេតុនេះហើយគឺចិនមួយគត់ដែលមានសិទ្ធិតំណាងឲ្យតៃវ៉ាន់ នៅលើឆាកអន្តរជាតិ។ យ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងតៃប៉ិនៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា មានតែតៃវ៉ាន់ខ្លួនឯងទេ ដែលមានសិទ្ធិយ៉ាងដូច្នោះ៕ ដោយសាធី


រូបថត៖24h.com.vn.

...

រូបថត៖Vietnamfinance.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print