អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងសវនាការលើកទីមួយទាក់ទងនឹងបណ្តឹងសាទុក្ខក្នុងសំណុំ រឿង ០០២/០១ ដើម្បីស្តាប់សក្ខីកម្មរបស់សាក្សីបីរូបដែលអង្គជំនុំជម្រះបានសម្រេចកោះហៅតាមសេចក្តីសម្រេចចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៥។

ចែករំលែក៖

សវ
នាការនេះ គ្រោងនឹងបើកនៅវេលាម៉ោង ០៩ព្រឹក ដល់ម៉ោង ០៤រសៀល នៅថ្ងៃទី ២, ៣, ៦ ហើយថ្ងៃទី ៧ ខែកក្កដា ២០១៥ គឺជាថ្ងៃបម្រុង ប្រសិនបើត្រូវ
ការពេលវេលាបន្ថែម។ សម្រាប់សវនាការបន្ថែមទៀត ដែលត្រូវរួមបញ្ចូលនូវសារណាផ្ទាល់មាត់លើបញ្ហាដែលបានលើកឡើង នៅក្នុងបណ្តឹងសាទុក្ខនោះ អង្គជំនុំ
ជម្រះ នឹងធ្វើការកំណត់កាលបរិច្ឆេទទៅតាមពេលវេលាសមស្រប។

សវនាការនេះ ពាក់ព័ន្ធទៅនឹងបណ្តឹងសាទុក្ខរបស់ នួន ជា និង ខៀវ សំផន និងសហព្រះរាជអាជ្ញា ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលា
ដំបូង ក្នុងសំណុំរឿង ០០២/០១ ដែលបានចេញនៅក្នុងខែ សីហា ឆ្នាំ២០១៤។ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋ
ប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំង
នឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខចំនួន ២២៣ និង ១៤៨ រៀងៗខ្លួន។ បន្ថែមលើនេះ សហព្រះ
រាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខ ដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូល ទាក់ទងនឹងភាពអាចអនុវត្ត
បាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក។

តើនឹងមានការសវនាការលើបណ្តឹងសាទុក្ខច្រើនជាងសវនាការដែលបានគ្រោងទុកសម្រាប់ខែកក្កដា ឆ្នាំ ២០១៥ នេះដែរឬទេ? អង្គជំនុំជម្រះតុលា
ការកំពូលមិនទាន់ធ្វើការសម្រេចលើសំណើដែលស្នើសុំកោះហៅសាក្សីបន្ថែមមួយចំនួនទៀត នៅឡើយទេ។ ដូច្នេះ វាអាស្រ័យទៅលើសេចក្តីសម្រេចលើសំណើ
ទាំងនេះ ហើយសវនាការស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីផ្សេងទៀតអាចនឹងត្រូវរៀបចំឡើង។ លើសពីនេះទៀត អង្គជំនុំជម្រះតុលាការកំពូលនឹងស្តាប់
សារណាផ្ទាល់បញ្ហាដែលបានលើកឡើងនៅក្នុងបណ្តឹងសាទុក្ខនោះនៅក្នុងសវនាការនាពេលខាងមុខ។

ក្នុងករណីដែលពុំទាន់មានការសម្រេចលើបញ្ហានៃបណ្តឹងសាទុក្ខនេះពីសំណាក់អង្គជំនុំជម្រះតុលាការកំពូលទេ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅតែត្រូវបានសន្មតថាគ្មានទោស។ ដោយសារតែភាពស្មុគស្មាញនៃបណ្តឹងសាទុក្ខ និងតម្រូវការចាំបាច់មួយចំនួន វាមានការពិបាកក្នុងការកំណត់ពេលឱ្យបាន ច្បាស់ថាពេលណាទើបសេចក្តីសម្រេចលើបណ្តឹងសាទុក្ខនឹងត្រូវប្រកាសឡើង ប៉ុន្តែអង្គជំនុំជម្រះតុលាការកំពូលបាននិងកំពុងធ្វើការងារ ដោយបានកំណត់
គោលដៅនៃការប្រកាសសាលដីកាលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះនៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០១៦ ខាងមុខ។
គួរបញ្ជាក់ថាសំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន ជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិប
តេយ្យ និងនួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទ
ប្រកាន់ក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំង ការកាប់សម្លាប់ដែល
រងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

20150701-164129.jpg

...

20150701-164134.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print