ប៊ែលធី រៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី៤

ចែករំលែក៖

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រលើកទី៤ សម្រាប់Level3 Level6 Level9 និង Level12 ពីថ្ងៃទី២៩ មិថុនា ដល់ ០១ កក្កដា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន៥១នាក់ មកពី១៤សាខា និងមានអ្នកចូលរួម ចំនួន ២.០១៥នាក់ ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។
​តាមរបាយការណ៍លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង បានអោយដឹងថា៖​ សាលា ប៊ែលធី អន្តរជាតិ​ បានបង្កើតកម្មវិធីសិក្សាបន្ថែម ៤សំខាន់ៗ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមានៈ ១-កម្មវិធីបង្កើនចំណេះដឹង ទូទៅ ២-កម្មវិធីទស្សនកិច្ចសិក្សា ៣-កម្មវិធិសិក្សាតាមទូរទស្សន៍ និង ៤-កម្មវិធីពង្រឹងស្មារតី ហើយកម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដង នៅរៀងរាល់ខែ មករា និងកក្កដា ។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាល គឺៈ
១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជយលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។​
២- កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ
​-​លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ 300$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12​ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៤ឆ្នាំ
​- ​លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ 200$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12​ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ
​- ​លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12​ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ
​ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ Level 3, 6, 9 &12 ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត
​៣ថ្ងៃ ២យប់ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង​ពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីឲ្យ ក្មួយៗទាំងអស់ ទទួលបានចំណេះដឹងថ្មីដូចជាៈ ១-យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២-បង្កើនទំលាប់និយាយ ៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាស់អៀន ៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បីបង្កើន​ចំណេះដឹង​របស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ​ IELTS)ឲ្យបានពិន្ទុយ៉ាងតិច6.0ឡើងទៅ សម្រាប់ ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជា​អ្នក​ដឹក​នាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន​១២នាក់ ផងដែរ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print