រថយន្តមួយគ្រឿងគេចពីម៉ូតូបែរត្រូវម៉ូតូកង់បីបុកពីក្រោយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

​ភ្នំពេញ ​៖ បុរសម្នា​ក់បាន​រងរ​បួស​ធ្ងន់​បន្ទាប់ពី​បាន​ជួប​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​រវាង​រថ​យន្ដ​និង​ម៉ូតូ​រឺ​ម៉កម៉ូតូ​ ​ ​កាលពី​វេលា​ម៉ោង​ ​១២​និង​៣០​នាទី​ ថ្ងៃទី​០១ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ លើកំណាត់​ផ្លូវជាតិ​លេខ​៥ ​ខាងលិច​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ប្រហែល​៥០​មែត្រ ស្ថតិក្នុង​ភូមិ​​ក ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​​ជនរងគ្រោះ​ឈ្មោះ​គង់​ ម៉ៅ ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ មុខរបរត់ម៉ូតូរ៉ឺម៉ក ​ស្នាក់នៅ​ក្រុម​៣​ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក ​ខណ្ឌឫស្សីកែវ ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រសាំង ​ឃុំ​ក្រសាំង ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។ ចំណែក​តៃកុង​រថយន្ដ​មានឈ្មោះ​ផាន្នី​ ​អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១០០B​ក្រុម ៣​ភូមិ​ឡ​កំបោរ ​សង្កាត់​ស្វាយប៉ាក ​ខណ្ឌឫស្សីកែវ​។​

​ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដម៉ាក​ទី​តាន់ជិះ​គ្នា​៣​នាក់​ដឹកឈើ​មួយគ្រឿង​ព​ណ៌ស​ ពាក់​ស្លាក​លេខ​​ព​,០៥៧១ ភព​២ ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​១​គ្រឿង​ទៀត​បាន​ឆ្លងកាត់​ទទឹងផ្លូវ ​ភ្លាមនោះ​រថយន្ដ​ក៏បាន​ជាន់​ហ្វ្រាំង​ដោយ​បង្ខំ​ដោយ​ខ្លាច​បុក​ម៉ូតូ​ដែល​ឆ្លងកាត់​ទទឹងផ្លូវ​ភ្លាមនោះ​ ស្រាប់តែមាន​ម៉ូតូ​រឺ​ម៉ករ៉ឺម៉ក១​គ្រឿង​ទៀត ​ពណ៌​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១AM៦១៥០​បើកបរ​ដោយបុរស​រងគ្រោះ​ខាងលើ ​ដោយ​ជាន់​ហ្វ្រាំង​មិនទាន់បាន​បុក​ចំ​ពីក្រោយ​រថយន្ដ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រឺ​ម៉ក​កង់​បី​ខ្ទាត​ចេញពី​ម៉ូតូ​​រងរបួស​ចំក្បាល​ពោះ​និង​ឆ្អឹងខ្នង​យ៉ាងធ្ងន់ធ្ងរ​។ ភ្លាមនោះ​រថយន្ដ​ខាងលើ​បាន​ព្យាយាម​បើក​រត់​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌឫស្សីកែវ​ដេញ​ស្ទាក់​ចាប់បាន​ទាំង​អ្នកបើកប រ​និង​រថយន្ដ​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​២ ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ រួមទាំង​ម៉ូតូ​រឺ​ម៉ក​កង់​បី​របស់​ជនរងគ្រោះ​ផងដែរ ៕

20150701-170307.jpg

20150701-170313.jpg

...

20150701-170318.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print