ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីរលួច (គាស់ ពិដានផ្ទះលួចទ្រព្យសម្បត្តិ) នៅវេលាម៉ោង ០១ និង ០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១នៅចំណុចផ្ទះលេខ៤៥៩ ផ្លូវជាតិ លេខ ៥ ក្រុម ទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
– ជនរងគ្រោះ ឈ្មោះ ងួន មីនិត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអាជីវករ មានទីលំនៅកន្លែងកេីតហេតុ។
– ជនសង្ស័យ ឈ្មោះ ហេង សត្យា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន ប្រេីប្រាស់សារធាតុញៀន) និងបក្ខពួកចំនួន ៣នាក់ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)
សម្ភារៈ ដកហូត៖
១- បារី MEVIUS ចំនួន ៥៩សុង
២- ធុងទឹកកក មួយ
៣- ភេសជ្ជៈ ចំនួន ០៦កេស
៤- ត្រីខកំប៉ុង ចំនួន ០២យួរ
៥- ម៉ាស៊ីនសាកអាគុយ ០១
៦- ម៉ាស៊ីនកូវអាគុយ ០១
៧- ប៉ុស្តិ៍ ផ្សារ ០១គ្រឿង
៨- ម៉ូទ័រកាត់ដែក ០១គ្រឿង
៩- ម៉ូទ័រអារដែក ០១គ្រឿង
១០- រង្វាន់ ក្រវិលកំប៉ុងភេសជ្ជៈ មួយចំនួន
(សម្ភារៈ ខាងលេីបានប្រគល់ជូនជនរងគ្រោះ)
សម្ភារៈ បាត់បង់ ៖
១- ទូរទស្សន៍ ចំនួន ០២គ្រឿង ពណ៌ខ្មៅ ម៉ាក LG និង ម៉ាក SUMSUNG
២- iPad Pro 9.7 មួយគ្រឿង គ្មានស៊ីម
៣- ភេសជ្ជៈ មួយចំនួន
៤- គ្រឿង ទេសមួយចំនួន។
-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យ មានគ្នាចំនួន ០៤នាក់ បានធ្វេីសកម្មភាពគាស់ពិដានផ្ទះជនរងគ្រោះលួចទ្រព្យសម្បត្តិ បានសម្រេច រួចគេចខ្លួនបាត់។ លុះដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃ ខែឆ្នាំដដែល ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ច យេីងបេីកការស្រាវជ្រាវភ្លាម ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃ ខែឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រួមនឹងវត្ថុតាងខាង លេី នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយ និងស្រាវជ្រាវ រកបក្ខពួកកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ ជីណា