លោក ស្វាយ​ សំអ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ​ ក្នុងរចនាសម្ព័ន្ធសាលាខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅរសៀលថ្ងៃចន្ទ​ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

នៅសាលប្រជុំធំសាលាខេត្ត​ លោក ស្វាយ​ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ទាំងអស់នៃសាលាស្ទឹងត្រែង​។

ពិធីសំណេះសំណាលនេះមានការអញ្ជេីញចូលរួម​ពី​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត​ ប្រធាន​ អនុប្រធានការិយាល័យ​ និងមន្រ្តីរាជការសាលាខេត្ត។

នៅក្នុងពិធីសំណេះសំណាលនេះ លោក ស្វាយ​ សំអ៊ាង​ បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់រូប គ្រប់ផ្នែក ដែលបានខិតខំបំពេញការងារជូនរដ្ឋបាលខេត្ត ក្នុង រយៈពេលកន្លងមក។ នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់ឋានានុក្រម ត្រូវខិតខំបំពេញការងារបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ គឺគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ ក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី​ ភារកិច្ច​ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ។

ក្រៅពីការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍នេះ គឺដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែម លោកភិបាលខេត្ត ក៏បានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីរាជការសាលាខេត្ត​ក្នុងម្នាក់ៗចំនួន​១០មុឺនរៀល​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print