Update: បុរសបម្រុងធ្វើអត្តឃាតលោតពីលើស្ពានអាកាស៧មករានោះ កើតឡើងពីការតូចចិត្តនិងម្តាយ

ចែករំលែក៖

ភ្នំពេញ៖ដោយសារតែសារធាតុញៀន បានធ្វើឲ្យយុវជនម្នាក់ សម្រេចចិត្ត ដើរមកលោតសម្លាប់ខ្លួន នៅស្ពានអាកាស​៧មករា តែមិនបានសម្រេច ដោយសារតែកម្លាំងនគរបាលប៉ុស្ថិ៍ទឹកល្អក់១ ចុះមកអន្តរគមន៍ទាន់ពេលវេលា ព្រោះតែការនិយាយលួងលោមរបស់សមត្ថកិច្ច ទើបយុវជន ប្រើប្រាស់ថ្នាំញៀនហួសកម្រិត ដើរចុះមកវិញ ក្រោយធ្វើការសាកសួររួចហើយ ទើបដឹងថារូបគេតូចចិត្តជាមួយនិងម្ដាយ មិនដែលទិញអ្វីៗអោយខ្លួននោះទេ គឺទិញឲ្យតែប្អូន ។

ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។

យុវជនដែលសម្រេចចិត្តលោតសម្លាប់ខ្លួននោះឈ្មោះ គៀន សីុវីថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារសូឡាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺយុវជនរូបនេះឡើងមកបំរុងលោតសំលាប់ខ្លួននៅលើស្ពានអាកាសនេះគឺយុវជនរូបនេះបានគេចចេញពីផ្ទះមួយយប់ហើយ រួចក៏ដើរមកលើស្ពានគោលបំណងលោតសំលាប់ខ្លួន ព្រោះរូបគេលែងចង់រស់ទៀតហើយដោយតូចចិត្តនិងម្តាយ ។

បើកតាមប្រភពព័ត៍មានពីយុវជនឈ្មោះ គៀន សីុវីថា បានឲ្យដឹងថា មូលហេតុដែលខ្លួនចង់សម្លាប់ខ្លួននេះព្រោះម្ដាយរបស់គេមិនដែលទិញអ្វីឲ្យរូបគេទេ ទិញឲ្យតែប្អូន (ទិញម៉ូតូថ្មីៗឲ្យជិះ)  ហើយថែមទាំងហៅប៉ូលីសឲ្យមកចាំរូបគេទៀតផង ដូច្នេះរូបគេមិនចង់រស់ទៀតឡើយ ។

បច្ចុប្បន្នយុវជនរូបនេះត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់១នាំយកមកសួរនាំនៅប៉ុស្តិ៍ និងធ្វើការទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកទៅផ្ទះវិញផងដែរ ៕

20160404220720

20160404231936

20160404213019

20160404212901

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print