អាស៊ានបើកកិច្ចប្រជុំជាប្រចាំ មេដឹកនាំជាច្រើននៅជុំវិញពិភពលោកចូលរួម

ចែករំលែក៖

បណ្តាមេដឹកនាំសមាគមអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃទី២៦ខែតុលានេះបានចាប់ផ្តើមបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនហើយ ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨និងទី៣៩ រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធបានចាប់ផ្តើមក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ ដែលជាប្រទេសកាន់តំណែងប្រធានអាស៊ាន។ កិច្ចប្រជុំធ្វើឡើងតាមរូបភាពអនឡាញ រយៈពេល៣ថ្ងៃ ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីសង្គ្រាមប្រឆាំងកូវីដ-១៩ក្នុងតំបន់ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ តាមសារព័ត៌មាន ក្យូដូ បានផ្សាយថា អាស៊ានបានបើកកិច្ចប្រជុំដោយបានអញ្ជើញមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាចូលរួមផងដែរ ក្នុងនាមជាតំណាងមិនមែនជាអ្នកនយោបាយមីយ៉ាន់ម៉ា ជំនួសថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ។ ក្នុងកិច្ចប្រជុំនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូផងដែរ។ ម្ចាស់ផ្ទះប៊្រុយណេបានបញ្ជាក់ថា កិច្ចប្រជុំ អាស៊ាន-អាមេរិក នឹងជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងជាមួយអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការឥណ្ឌា-ប៉ាស៊ីហ្វិក ជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ក្រសួងការបរទេសមីយ៉ាន់ម៉ា កន្លងមកបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ប្រសិនបើអ្នកតំណាងរបស់ខ្លួន មិនមែនជាប្រមុខរដ្ឋ ឬក៏រដ្ឋមន្ត្រីជាន់ខ្ពស់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ បានសម្រេចចិត្តហាមមិនឱ្យលោក មីន អោង ឡាំង ចូលរួមក្នុងកិច្ចប្រជុំ ដោយសារតែបរាជ័យក្នុងការអនុវត្តតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ាន ក្នុងនោះរួមមានការបញ្ចប់អំពើហិង្សា និងបើកកិច្ចសន្ទនាស្វែងរកដំណោះស្រាយជាដើម៕ ដោយសាធី

រូបថត៖(Trần Việt/TTXVN).

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print