សារព័ត៌មាន TTXVN បានផ្សាយថា ក្រសួងសុខាភិបាលថៃ បានប្រកាសថាបានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ AY.4.2 ជាលើកដំបូង នៅក្នុងប្រទេសថៃ។ លោក Chawetsan Namwat អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនិងសារធាតុប៉ះពាល់ដល់សុខភាពបានឲ្យដឹងថា វីរុសបំប្លែងថ្មី AY.4.2 បានរកឃើញនៅលើបុរសម្នាក់អាយុ ៤៩ឆ្នាំធ្វើការនៅតំបន់ Bang Sai ក្នុងខេត្តអាយុទ្ធធ្យា( Ayutthaya)។ បុរសរូបនេះមិនធ្លាប់ទៅក្រៅប្រទេសឬ ធ្លាប់ទៅកាន់ដែលប្រឈមនិងការឆ្លងខ្ពស់ នោះឡើយ។ លោក Chawetsan Namwat បានឲ្យដឹងថា នេះជាករណីតែមួយគត់ឆ្លងវីរុសបំប្លែងថ្មី AY.4.2ក្នុងប្រទេសថៃ។ ក្រុមអ្នកស្រាវជ្រាវបានយក វីរុសនេះបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ ដើម្បីពិភាក្សាពីទម្រង់ Gene របស់វា។ ពាក់ព័ន្ធនិងការឆ្លងកូវីដ ១៩ ក្នុងប្រទេសថៃ ក្រសួងសុខាភិបាលថៃ នៅអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៧០៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦៦នាក់បន្ថែមទៀតស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៥៣២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨៦៦,៨៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៨៦៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៤៩,៨៤៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៧១.៥លានដូស ក្នុងនោះប្រជាជន ២៨.៨៤លាននាក់ (៤១.២៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖សាធី
រូបថត៖THX/TTXVN.