ខេត្តក្រចេះ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ខណៈអ្នកនេសាទ និងប្រជាពលរដ្ឋជាច្រើនទៀត បានប្រទះឃើញត្រីផ្សោតមួយដ៏ធំ និងជាពូជត្រីដ៏កម្រ ត្រូវបានងាប់អណ្តែតទឹក នៅចំណុចភូមិ ឃុំ ថ្មគ្រែ ក្រុង-ខេត្តក្រចេះ ។
អង្គការអភិរក្ស WWT បានចុះទៅពិនិត្យត្រីផ្សោតដែលបានងាប់ និងដឹកយកមកកាន់ទីតាំងស្នាក់ការរបស់ខ្លួន ដើម្បីពិនិត្យ រកមូលហេតុពីការស្លាប់សត្វត្រីដ៏កម្រ ។
ត្រីដ៏ធំខាងលើនេះមានទម្ងន់ជាង១០០គីឡូក្រាម បច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យ ជាមួយនឹងការសោកស្តាយយ៉ាងខ្លាំងពីមន្ត្រីជំនាញ ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះ ។ ដោយសារត្រីផ្សោតនៅតំបន់អន្លង់ព្រែកកាំពីង ទីតាំងរស់នៅរបស់ពូជត្រីទាំងនេះ បានទាក់ទាញអ្នកទេសចរណ៍ជាតិ និងបរទេស ចូលទៅទស្សនា ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើ បង្កើតមុខរបរ ដោះស្រាយបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ៕
ដោយ៖ សុខ ខេមរា