សង្រ្គាមនៅព្រំដែន​Azerbaijan និង Armerian តានតឹងពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

បើទោះបីប្រទេសAzerbaijan ប្រកាសឈប់បាញ់ជាឯកតោភាគី ការប៉ះទង្គិចគ្នាដោយអាវុធនៅតែបន្តកើតឡើងជាមួយកម្លាំងទាហាន អាមឺនៀរ​ស្ថិតនៅតំបន់ Nagorny Karabakh កាលពីថ្ងៃទី​៤ខែមេសា។

សារព័ត៌មាន​AP បានផ្សាយថា ប្រទេសអាហ្សឺបេហ្សានបានចោទប្រកាន់កម្លាំងទាហានអាមឺនៀ ប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងបាញ់គ្រាប់បែកវាយប្រហារសម្លាប់ទាហាន អាហ្សឺបេហ្សាន​៣នាក់។

អ្នកនាំពាក្យ ក្រសួងការពារជាតិអាហ្សឺបេហ្សានលោក​Vagif Dargahly បញ្ជាក់ថា​«ក្នុងការណីប្រទេសអាមឺនៀ ត្រៀមបន្តសកម្មភាពឌឺដង យើងនិងបើកការវាយប្រហារជា​ទ្រង់ទ្រាយធំនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់កាំភ្លើងធំក្នុងការវាយប្រហារ។

ចំណែកកម្លាំងទាហានអាមឺនៀវិញបានចោទប្រកាន់ទៅលើកម្លាំងទាហាន​អាហ្ស៊ឺបេហ្សាន ប្រើប្រាស់កាំភ្លើងធំ​​១៥២មែលីម៉ែត្រ និងរថក្រោះក្នុងការវាយប្រហារ។ ក្រៅពីនេះអាមឺនៀក៏បានប្រកាសថា​បានវាយប្រហារគ្រប់គ្រងតំបន់ជាច្រើននៅតាមព្រំដែន។
មកទល់ពេលនេះការប៉ះទង្គិចគ្នានៅតាមព្រំដែនសម្លាប់មនុស្សរហូតដល់ទៅ​៣៥នាក់ និងរាប់សិបនាក់រងរបួស។ អាមឺនៀជាប្រទេសសម្ព័ន្ធមិត្តរបស់លោកខាងលិច ព្រមទាំងរុស្ស៊ីផងដែរ ។ ភាគីរុស្ស៊ីបានស្នើរឲ្យប្រទេសទាំងពីររក្សាការអត់ធ្មត់និងគ្នា ជៀសវាងហេតុការកាន់តែអាក្រក់ជាងនេះ។

កាលពីថ្ងៃទី​៤ខែមេសារដ្ឋាភិបាលប្រទេសអាហ្សឺបេហ្សានបានប្រកាសថា​និងពិភាក្សាទៅលើ​បទឈប់បាញ់នៅព្រំដែនប្រទេសទាំងពីរលុះត្រាណាតែប្រទេសអាហ្សឺបេហ្សានសងតំបន់​ដែលប្រទេសនេះបានគ្រប់គ្រង។ តំបន់​Nagorny Karabakh មានពលរដ្ឋដល់ទៅ​៨០ភាគរយជា​ជនជាតិអាមឺនៀ បានប្រកាសផ្តាច់ខ្លួនចេញពីប្រទេសអាហ្សឺបេហ្សានតាំងពីឆ្នាំ​១៩៩១ ប៉ុន្តែមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គល់៕​

image

ដោយ​៖ ម៉ែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print