អភិបាលខេត្តស្វាយរៀងបញ្ជាឱ្យវាយកម្ទេចទីតាំងការាសសាំងថ្មីដែលបានសង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: ទីតាំងការាសសាំងថ្មីដែលសង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀងមួយកន្លែងត្រូវបានលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បញ្ជាឱ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង​រួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋ។

ការបញ្ជាឱ្យឈូសកម្ទេចចោលសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែតុលា​ឆ្នាំ២០២១ស្ថិតនៅភូមិកៀនសាំង​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

យោងតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានចាត់ឱ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង​រួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិកៀនសាំង​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

ប្រ​ភពបន្តថា ទីតាំងការាសសាំងថ្មីនេះកន្លងមកក្រោយពីមានការសង់រំលោភលេីផ្លូវសាធារណៈរបស់រដ្ឋ អាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វេីការណែនាំជាបន្តបន្ទាប់ ប៉ុន្តែម្ចាស់ការាសសាំងនេះនៅតែបន្តធ្វេីខុសពីច្បាប់អនុញ្ញាត​ ទេីប​នៅរសៀលថ្ងៃទី២៦ខែតុលា​ឆ្នាំ២០២១នេះ​ លោកអភិបាលខេត្ត បានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង​ ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធិរបស់ម្ចាស់ទីតាំងការាសសាំង​នេះតែប៉ុណ្ណោះ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print