ដោយ​សារក្រុមហ៊ុន TDB ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែMVក្រោមដី ធ្វើ​ឱ្យ​ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវ​នឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F4A) មូលហេតុបណ្ដាលមកពីក្រុមការងារការរបស់ក្រុមហ៊ុន TDB ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់និរោធ (២)សង្កាត់វាលស្បូវ (៣)សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា​ បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print