ខេត្តព្រះវិហារ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយនាយកសាខា បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន១១គ្រួសារ នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ។
អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១ យួរ, ទឹកសុីអីុវ១យួរ, ខោអាវ២, និងថវិកាមួយចំនួន ។ សូមជម្រាបថា កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរ ពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុស្ទើរគ្រប់ច្រកល្ហកនៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ ៕
ដោយ៖ សិលា
...