ខេត្តកណ្តាល៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយនាយនាយរង អ-ហ អតីតអ្នកចូលនិវត្តន៏និងមានការខ្វះខាត។
លោកឧត្តមសេនីយ៏មេបញ្ជាការបានឧបត្ថម្ភដល់នាយ នាយទាហានរងចូលសោធននិវត្តន៍និងខ្វះខាតចំនួន២១នាក់ក្នុងម្នាក់ៗទទួលបានថវិការចំនួន១០មីុនរៀល អង្ករចំនួន១បាវ មីុ១កេះ ទឺកសុទ្ធ១កេះ ត្រីខរមួយយួរ ទឹកក្រូច១កេះ៕
ដោយ៖ សីលា
...